រុស្ស៊ីចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់ប្រទេស​ហុងគ្រី

(VOVWORLD) - ប្រទេសហុងគ្រីកាលពីថ្ងៃទី ១៣ ខែសីហាបានប្រកាសថា រុស្ស៊ីបានចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់ប្រទេសនេះ។ ក្រសួងការបរទេសហុងគ្រីបានឲ្យដឹងថា ការចរចាពាណិជ្ជកម្មជាមួយទីក្រុងម៉ូស្គូ "បាននាំមកនូវកិច្ចព្រមព្រៀង" សម្រាប់ក្រុមហ៊ុន Gazprom របស់រុស្ស៊ី ចាប់ផ្តើមការដឹកជញ្ជូន "លើសពីបរិមាណដែលបានចុះកិច្ចសន្យា" ។
រុស្ស៊ីចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់ប្រទេស​ហុងគ្រី - ảnh 1រោងចក្រចម្រាញ់ប្រេង Duna នៅទីក្រុង Szazhalombatta ប្រទេសហុងគ្រី។ រូបថត៖ AFP/TTXVN

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី លោក Tamas Menczer ដែលបញ្ជាក់ថា ក្រុមហ៊ុន Gazprom បានចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់ប្រទេសហុងគ្រី តាមរយៈបំពង់បង្ហូរឧស្ម័ន Turkish Stream ក្នុងបរិមាណខ្ពស់ជាងកិច្ចសន្យាដែលបានចុះហត្ថលេខាកាលពីមុន។ យោងតាមលោក Menczer បរិមាណបំពេញបន្ថែមប្រចាំថ្ងៃនឹងកើនឡើងរហូតដល់ ២,៦ លានម៉ែត្រគូប នៅដំណាច់ខែសីហា ហើយភាគីពាក់ព័ន្ធកំពុងចរចាអំពីកាលវិភាគសម្រាប់ខែកញ្ញា។ លោក Menczer បានបន្ថែមថា “កាលពីមុននោះ រដ្ឋាភិបាលហុងគ្រីបានសម្រេចទិញឧស្ម័នធម្មជាតិប្រហែល ៧០០ លានម៉ែត្រគូបបន្ថែមទៀត ក្រៅពីបរិមាណដែលបានចុះកិច្ចសន្យា” ។

មុននោះ រដ្ឋាភិបាលហុងគ្រីបានប្រកាសភាពអាសន្នផ្នែកថាមពល នៅខែកក្កដាឆ្នាំ២០២២នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ