រុស្សីចាប់ផ្តើម​សមយុទ្ធនុយក្លេអ៊ែរយុទ្ធសាស្ត្រ

(VOVWORLD) - នៅព្រឹកថ្ងៃទី ២២ ខែឧសភា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងទ័ពរបស់ប្រទេសនេះបានចាប់ផ្តើមដំណាក់កាលទី១ នៃសមយុទ្ធប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។
រុស្សីចាប់ផ្តើម​សមយុទ្ធនុយក្លេអ៊ែរយុទ្ធសាស្ត្រ - ảnh 1រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅតំបន់យោធាភូមិភាគខាងត្បូង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី/Reuters

មុននោះ ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសមួយរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលបានឲ្យដឹងថា សមយុទ្ធនេះបានប្រព្រឹត្តិទៅ នៅយោធភូមិភាគខាងត្បូង។ ដំណាក់កាលទីមួយនៃសមយុទ្ធនេះ ផ្តោតលើការងាររៀបចំ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។ ជាពិសេស កម្លាំងមីស៊ីលនឹងអនុវត្តការរៀបចំសម្រាប់ប្រើប្រាស់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Iskander ខណៈដែលកងទ័ពអាកាសនឹងអនុវត្តការបំពាក់អាវុធអាកាស រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal មុនពេលផ្លាស់ទីទៅកាន់តំបន់ល្បាត អំឡុងពេលធ្វើសមយុទ្ធ។

សេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺសំដៅធានាសមត្ថភាពត្រៀមខ្លួនដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រុស្ស៊ី ក្នុងគ្រប់ករណីទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ