រុស្ស៊ីច្រានចោលសំណើររបស់អ.ស.បស្ដីអំពីការពន្យាពេលបទឈប់បាញ់នៅក្រុង Aleppo

រុស្ស៊ីច្រានចោលសំណើររបស់អ.ស.បស្ដីអំពីការពន្យាពេលបទឈប់បាញ់នៅក្រុង Aleppo - ảnh 1
សង្គ្រាមធ្វើឲ្យប្រជាពលរដ្ឋស៊ីរីជួបប្រទៈនឹងការលំបាកលំបិនជាច្រើន (រូបថត៖Reuters)

(VOVworld) - ចំពោះមុខសំណើររបស់អ.ស.បស្ដីអំពីការពន្យាពេលបទឈប់
បាញ់នៅទីក្រុង Aleppo របស់ស៊ីរីនោះ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធដោយ
សារចាត់ទុកថា បទឈប់បាញ់គឺសំដៅជួយឧបត្ថម្ភប្រជាជន មិនមែនដើម្បីភាគី
ភេរវកម្មមានឱកាសស្ដារឡើងវិញសមត្ថភាពប្រយុទ្ធរបស់ពួកគេនោះឡើយ។អ្នក
នាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ Igor Konashenkov ឲ្យដឹងថា ក្រសួង
នេះទទួលបានលិខិតរបស់អ.ស.បកាលពីថ្ងៃទី៧ វិច្ចិកា ហើយនេះមិនមែនជា
សំណើរដំបូងទេ។តាមលោក Konashenkov ថា បទឈប់បាញ់មនុស្សធម៌គឺចាំបាច់
ប៉ុន្តែការពន្យាពេលបទឈប់បាញ់នេះគឺមិនសំដៅជួយឧបត្ថម្ភប្រជាពលរដ្ឋស៊ីរី
ខណៈដែលពួកភេរវករអាចមានពេលវេលាដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់
គេ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត អ.ស.បនាថ្ងៃទី១០ វិច្ចិកា ប្រកាសថា
កញ្ចប់ ចំណីអាហារចុងក្រោយៗកំពុងត្រូវបានបញ្ជូនទៅដល់តំបន់ប៉ែកខាងកើត
ទីក្រុង Aleppo ជាកន្លែងដែលក្រុមបះបោរកំពុងកាន់កាប់ ហើយគ្រោងនឹងមិនមាន
ចំណី អាហារដើម្បីបែកចែកនាសប្ដាហ៍ខាងមុខទៀតឡើយ ប្រសិនបើមិនទទួល
បាន ការបំពេញបន្ថែម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ