រុស្ស៊ីជំរុញការចរចារសន្តិភាពរវាងភាគីនានារបស់ស៊ីរី

រុស្ស៊ីជំរុញការចរចារសន្តិភាពរវាងភាគីនានារបស់ស៊ីរី - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Alexander Lukashevich (រូបថត៖breakingnews.sy/TTXVN)


(VOVworld) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី២៥ ធ្នូ បានជូនដំណឹងថា គណៈ
ប្រតិភូភាគីប្រឆាំងរបស់ស៊ីរី គ្រោងនឹងទៅកាន់រុស្ស៊ីនាចុងខែមករា ឆ្នាំ២០១៥នេះ
ហើយបន្ទាប់នោះគឺជាដំណើរទស្សនកិច្ចរបស់តំណាងរដ្ឋអំណាចស៊ីរី។ការខំប្រឹង
ប្រែងនេះ អាចនាំភាគីទាំង២របស់ស៊ីរីទៅតុចរចារ។ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន
អ្នកយកព័ត៏មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Alexander Lukashevich បានសម្ដែងក្ដីសង្ឃឹមថា ភាគីនានានឹងអាចចែករំលែកទស្សនៈវិស័យក៏ដូចជា
របៀបត្រួតពិនិត្យជម្លោះ ដែលបានអូសបន្លាយជិត៤ឆ្នាំនៅស៊ីរីក្នុងបរិយាកាស
ស្រួលបួនជាង។លោក Lukashevich ក៏មិនលើកលែងលទ្ធភាពដែលបេសកជន
ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី នឹងចូលរួមជំនួបចរចារ
ពោលខាងលើនៅម៉ូស្គូទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ