រុស្ស៊ីដកខ្លួនចេញពីអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស

(VOVWORLD) - សហព័ន្ធរុស្សីបានជូនដំណឹងដល់អគ្គលេខាធិការក្រុមប្រឹក្សាអឺរ៉ុបអំពីការដកខ្លួនចេញពីអង្គការស្របតាមមាត្រា ៧ នៃលក្ខន្តិកៈរបស់អង្គការ ដែលចែងថាសមាជិកណាមួយនៃក្រុមប្រឹក្សាអឺរ៉ុបអាចដកខ្លួនចេញពីសហភាពអឺរ៉ុបបាន នៅពេលមានការប្រកាសជាផ្លូវការ។
រុស្ស៊ីដកខ្លួនចេញពីអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ VNA)

កាលពីថ្ងៃទី ១១ ខែមិថុនា សហព័ន្ធរុស្ស៊ីបានចេញផ្សាយឯកសារពាក់ព័ន្ធស្តីពីការដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់ស្តីពីការមិនអនុវត្តន៍សេចក្តីសម្រេចនៃអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស (ECHR) នៅរុស្ស៊ី។

ជាក់ស្ដែង ការសម្រេចចិត្តរបស់ ECHR ដែលបានអនុម័តក្រោយថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ ដែលជាពេលវេលារុស្ស៊ីបានស្នើសុំដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុប នឹងមិនត្រូវបានអនុវត្តន៍ទេ ខណៈដែលការទូទាត់សំណងក្រោមការសម្រេចរបស់ ECHR នឹងត្រូវបានអនុវត្តន៍តាមប្រាក់ ruble និងសម្រាប់តែគណនីនៅក្នុងធនាគាររុស្ស៊ីប៉ុណ្ណោះ។ លើសពីនេះ សេចក្តីសម្រេចរបស់ ECHR នឹងមិនត្រូវបានចាត់ទុកថាជាមូលដ្ឋានសម្រាប់ពិនិត្យ នូវការសម្រេចចិត្តដែលធ្វើឡើងដោយតុលាការរុស្ស៊ីនោះទេ។

សហព័ន្ធរុស្សីបានជូនដំណឹងដល់អគ្គលេខាធិការក្រុមប្រឹក្សាអឺរ៉ុបអំពីការដកខ្លួនចេញពីអង្គការស្របតាមមាត្រា ៧ នៃលក្ខន្តិកៈរបស់អង្គការ ដែលចែងថាសមាជិកណាមួយនៃក្រុមប្រឹក្សាអឺរ៉ុបអាចដកខ្លួនចេញពីសហភាពអឺរ៉ុបបាន នៅពេលមានការប្រកាសជាផ្លូវការ។ រុស្ស៊ីបានចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការនេះនៅថ្ងៃទី ១៥ ខែមីនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ