រុស្ស៊ីត្រៀមខ្លួនជាស្រេចជារួមជាមួយអាមេរិកជួយសង្គ្រោះ INF

(VOVWORLD) -រាល់ការចរចាររវាងមជ្ឈដ្ឋានមន្ត្រីរុស្ស៊ីជាមួយលោក John Bolton បានប្រព្រឹត្តិទៅក្នុងបរិយាកាសស្ថាបនា និងជាក់ស្ដែង ហើយអះអាងថារុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអាមេរិកដើម្បី ជួយសង្គ្រោះកិច្ចព្រមព្រៀងនេះ។

ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានឲ្យដឹងថា មជ្ឈដ្ឋានមន្រ្តីជាន់ខ្ពស់នៃប្រទេសខ្លួននាថ្ងៃទី ២២ ខែតុលា បានអះអាងជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក Donal Trump លោក John Bolton ថាម៉ូស្គូត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវ៉ាស៊ីនតោនដើម្បីរក្សា សន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម  (INF) ហើយចាត់ទុកថាការបោះបង់ចោលកិច្ចព្រមព្រៀងសំខាន់នេះ នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ពិភពលោក។

តាមក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា រាល់ការចរចាររវាងមជ្ឈដ្ឋានមន្ត្រីរុស្ស៊ីជាមួយលោក John Bolton បានប្រព្រឹត្តិទៅក្នុងបរិយាកាសស្ថាបនា និងជាក់ស្ដែង ហើយអះអាងថារុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអាមេរិកដើម្បី ជួយសង្គ្រោះកិច្ចព្រមព្រៀងនេះ។ ការដួលរលំនៃកិច្ចព្រមព្រៀងនេះ នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធគ្រប់គ្រងអាវុធ និងមិនរីកសាយភាយអាវុធប្រល័យលោក។ សេចក្ដីប្រកាសពោលខាងលើត្រូវបានធ្វើឡើង ក្រោយពីពេលលោក Bolton បានពិភាក្សាអំពីជោគវាសនារបស់ INF ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុរ្ស៊ី លោក Nikolai Patrushev  នាថ្ងៃទី ២២ ខែតុលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ