រុស្ស៊ីថ្កោលទោសរាល់បទដាក់ទណ្ឌកម្ម និងការគំរាមកំហែងថ្មីរបស់អាមេរិក

(VOVWORLD) -ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសបទដាក់ទណ្ឌកម្មលើធនាគារ Evrofinance Mosnarbank ដោយចោទប្រកាន់ថា "មានឧបាយកលបំផ្លាញរាល់បទដាក់ទណ្ឌកម្មរបស់អាមេរិកលើ វេណេហ្ស៊ុយអេឡា"។
រុស្ស៊ីថ្កោលទោសរាល់បទដាក់ទណ្ឌកម្ម និងការគំរាមកំហែងថ្មីរបស់អាមេរិក - ảnh 1 ធនាគារ Evrofinance Mosnarbank (រូបថត៖ VOA)

នាថ្ងៃទី ១៣ ខែមិនា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្ដីប្រកាសដោយថ្កោលទោសរាល់បទដាក់ទណ្ឌកម្មថ្មីៗរបស់អាមេរិក លើធនាគារ Evrofinance Mosnarbank ដែលមានទីស្នាក់ការនៅរុស្ស៊ី ដោយវេណេហ្ស៊ុយអេឡាជាម្ចាស់កម្មសិទ្ធិមួយផ្នែក ក៏ដូចជាការដែលអាមេរិកគំរាមកំហែងដាក់ទណ្ឌកម្មលើសម្ព័ន្ធក្រុមហ៊ុនប្រេងរ៉េ Rosneft របស់រុស្ស៊ី ដោយសារបានសហប្រតិបត្តិការជាមួយវ៉េណេស៊ុយអេឡា។

សេចក្តីប្រកាសពោលខាងលើរបស់ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវដល់
អាមេរិកពិចារណាលើបទដាក់ទណ្ឌកម្មទាងនេះឡើងវិញ ហើយផ្លាស់ប្ដូរតាមទិស ខិតខំប្រឹងប្រែងរួមគ្នាក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ដើម្បីជួយស្ថានភាពវ៉េណេស៊ុយអេឡាមានស្ថិរភាព ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ។

មុននេះ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសបទដាក់ទណ្ឌកម្មលើធនាគារEvrofinance Mosnarbank ដោយចោទប្រកាន់ថា "មានឧបាយកលបំផ្លាញរាល់បទដាក់ទណ្ឌកម្មរបស់អាមេរិកលើ វេណេហ្ស៊ុយអេឡា"។ ជាការឆ្លើយតបវិញ ក្រសួងការបរទេសរុស្ស៊ីបានអះអាងថារាល់បទដាក់ទណ្ឌកម្ម ដែលមិនស្ថិតនៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនឹងត្រូវបានចាត់ទុកថាមិនស្របច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ