រុស្ស៊ីទុកចំហលទ្ធភាពរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី OPEC +

(VOVWORLD) - ប្រភពព័ត៌មានស្និទ្ធិស្នាលចំនួន ២ នាថ្ងៃទី ៣១ ខែឧសភាបានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ រុស្ស៊ីមិនប្រឆាំងជំទាស់ការលើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC + ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១០ ខែមិថុនា មកកាន់ថ្ងៃទី ៤ ខែមិថុនាវិញ។
រុស្ស៊ីទុកចំហលទ្ធភាពរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី OPEC + - ảnh 1 រោងចក្រចម្រាញ់ប្រេងនៅលើកោះ ( រូបថតៈ AFP / TTXVN)

OPEC + (រួមមានប្រទេសមួយចំនួននៃអង្គការ នាំចេញប្រេង OPECនិងដៃគូមួយចំនួន) គ្រោងនឹងរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ ១០ ខែមិថុនា ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពទីផ្សារ ថាមពល និងលទ្ធផលដំបូងនៃកិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មប្រេងខែមេសា។ អាស្រ័យហេតុនេះ គណៈកម្មាធិការឃ្លាំមើលថ្នាក់រដ្ឋមន្ដ្រី OPEC + គ្រោងនឹងបើកកិច្ចប្រជុំនាថ្ងៃទី ៨ ខែមិថុនា។

យោងតាមប្រភពព័ត៌មានផ្សេងទៀតបានបង្ហើបនូវសំណើរពន្លឿនពេលវេលារៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC + ដែលត្រូវបានរដ្ឋមន្រ្តីថាមពលអាល់ហ្សេរីនិងជាប្រធានកិច្ចប្រជុំ OPEC + លោក Mohamed Arkab នាំចេញ។ យោងតាម S&P Global Platts បានឲ្យដឹងថា៖ ការពន្លឿនពេលវេលារៀបចំកិច្ចប្រជុំគឺមានន័យថាបណ្ដាប្រទេសជាសមាជិកបាននាំចេញកម្មវិធីផ្គត់ផ្គង់ប្រេងសម្រាប់ខែកក្កដាដោយមិនមានទិន្នន័យធ្វើអាជីវកម្មកាលពីខែឧសភា ពីប្រភពវិភាគឯករាជ្យ។ បច្ចុប្បន្ននេះ អង្គការ OPEC + មិនទាន់បាននាំចេញសេចក្ដីសម្រេចចិត្តចុងក្រោយលើបញ្ហានេះនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ