រុស្ស៊ីទទួលបានដំណែងធ្វើជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខរបស់ អ.ស.ប.


រុស្ស៊ីទទួលបានដំណែងធ្វើជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខរបស់ អ.ស.ប. - ảnh 1
គណៈប្រតិភូអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ អ.ស.ប. ទទួលបានដំណែងធ្វើជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខរបស់ អ.ស.ប.។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១ មិថុនា គណៈប្រតិភូអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ អ.ស.ប. ទទួលបានដំណែងធ្វើជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខរបស់ អ.ស.ប.។ ថ្លែង
មតិ នៅទីនេះ ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly Churkin បាន
ទទួល ស្គាល់ថា៖ ការងាររបស់ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ក្នុងខែ មិថុនា នេះគឺ
ធ្ងន់ណាស់ដែលចាប់ផ្តើមដោយសម័យពិភាក្សាចំហរដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃ
១១ មិថុនា។ ក្នុងសម័យពិភាក្សាលើកនេះ ភារកិច្ចថ្មីរបស់បេសកម្មពិសេសរក្សា
សន្តិភាពរបស់ អ.ស.ប. នឹងត្រូវបានផ្តោតទៅលើ។ លោក Churkin ក៏បានឲ្យដឹងទៀត
ថា៖ គ្មានសម័យពិភាក្សាណាមួយអំពីបញ្ហានៅអ៊ុយក្រែននឹងត្រូវបានរៀបចំឡើងក្នុងខែ មិថុនានេះនៅឡើយ។ ប៉ុន្តែ លោក Churkin មិនលើកលែងលទ្ធភាពអំពីការរៀបចំកិច្ច ប្រជុំដូច្នេះក្នុងករណីស្ថានភាពទាមទា។ ក្រៅពីនោះ បញ្ហានៅប្រទេសមជ្ឈឹមបូព៌ារ​ដូចជា
ស៊ីរី លីប៊ី Yemen ក៏នឹងត្រូវបានពិភាក្សាទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ