រុស្ស៊ីនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ការគំរាមកំហែង

(VOVWORLD) - នៅថ្ងៃទី១០ ខែតុលា ថ្លែងមតិក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោកប្រធានាធិបតី V.Putin បានប្រកាសថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរដ្ឋាភិបាលអ៊ុយក្រែនបន្តរៀបចំការវាយប្រហារភេរវកម្ម។ 
រុស្ស៊ីនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ការគំរាមកំហែង - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (ប្រភព៖ rianovosti)

លោកប្រធានាធិបតី Putin បានចោទប្រកាន់ទីក្រុងគៀវថា ជាអ្នកនៅពីក្រោយការបំផ្ទុះនៅលើស្ពាន Crimea។ ទិន្នន័យធ្វើកោសល្យវិច្ច័យ និងការពិនិត្យផ្សេងទៀត បានបង្ហាញថា ការបំផ្ទុះនៅថ្ងៃទី ៨ ខែតុលា គឺជាការវាយប្រហារភេរវកម្ម សំដៅបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗរបស់រុស្ស៊ី។ លោកបានឲ្យដឹងថា កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារដ៏ធំជាមួយនឹងអាវុធដែលមានភាពជាក់លាក់ខ្ពស់រយៈចម្ងាយឆ្ងាយនៅលើអាកាស សមុទ្រ និងដីគោកប្រឆាំងនឹងទីតាំងថាមពល បញ្ជាការយោធា និងទំនាក់ទំនងរបស់អ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហារតាមអាកាសទាំងនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មដែលកងកម្លាំងពិសេសអ៊ុយក្រែនបានរៀបចំឡើងនៅលើស្ពាន Crimea និងការវាយប្រហារផ្សេងៗទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី។ រុស្ស៊ីនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្នុងទ្រង់ទ្រាយសមស្របទៅនឹង កម្រិតនៃការគំរាមកំហែងប្រឆាំងនឹងសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ