រុស្ស៊ីនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រសិនបើលោកខាងលិចផ្តល់អាវុធឲ្យអ៊ុយក្រែនវាយប្រហារប្រទេសខ្លួន

(VOVWORLD) -  មុននេះ រុស្ស៊ីបានផ្ញើលិខិតទៅកាន់ប្រទេសណាតូទាំងអស់ ពាក់ព័ន្ធនឹងការផ្ទេរសព្វាវុធទៅអ៊ុយក្រែន ហើយបានបញ្ជាក់ថា “អាវុធលោកខាងលិចផ្ទេរទៅអ៊ុយក្រែន គឺជាគោលដៅស្របច្បាប់នៃការវាយប្រហាររបស់រុស្ស៊ី”។

កាលពីថ្ងៃទី ២៥ ខែមករា លោក Konstantin Gavrilov ប្រធានគណៈប្រតិភូរុស្ស៊ីទទួលបន្ទុកការចរចាស្តីពីសន្តិសុខយោធា និងការគ្រប់គ្រងអាវុធនៅទីក្រុងវីយែន (អូទ្រីស) បាននិយាយថា “ប្រសិនបើសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង NATO ផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនដើម្បីវាយប្រហារចូលជ្រៅទៅក្នុងទីក្រុងរបស់រុស្ស៊ី ហើយព្យាយាមដណ្តើមយកទឹកដីទាំងនេះ ដែលនឹងបង្ខំឱ្យរុស្ស៊ីចាត់វិធានការសងសឹកយ៉ាងតឹងរ៉ឹង។ មុននេះ រុស្ស៊ីបានផ្ញើលិខិតទៅកាន់ប្រទេសណាតូទាំងអស់ ពាក់ព័ន្ធនឹងការផ្ទេរសព្វាវុធទៅអ៊ុយក្រែន ហើយបានបញ្ជាក់ថា “អាវុធលោកខាងលិចផ្ទេរទៅអ៊ុយក្រែន គឺជាគោលដៅស្របច្បាប់នៃការវាយប្រហាររបស់រុស្ស៊ី”។

នៅថ្ងៃដដែលនោះ អាមេរិកបានប្រកាសថា ខ្លួននឹងប្រគល់រថក្រោះ M1 Abrams កម្រិតខ្ពស់ចំនួន ៣១ គ្រឿងក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតដល់អ៊ុយក្រែន។ នៅក្រោមផែនការ សហរដ្ឋអាមេរិកនឹងផ្តល់រថក្រោះ M1 Abrams ដែលជារថក្រោះប្រយុទ្ធដ៏សំខាន់បំផុតមួយនៅក្នុងសហរដ្ឋអាមេរិក តាមរយៈមូលនិធិផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់និយាយថា ការប្រគល់រថក្រោះ M1 Abrams នឹងចំណាយពេលច្រើនខែ មិនមែនប៉ុន្មានសប្តាហ៍ទេ ហើយថា ការផ្លាស់ប្តូររបស់ទីក្រុងវ៉ាស៊ីនតោន គឺសំដៅបំពាក់ការការពាររយៈពេលវែងរបស់អ៊ុយក្រែន។

នៅថ្ងៃទី ២៥ ខែមករា អធិការបតីអាល្លឺម៉ង់ Olaf Scholz បានប្រកាសថាអាល្លឺម៉ង់នឹងប្រគល់រថក្រោះ Leopard 2 ទំនើបទៅអ៊ុយក្រែន។ ក្នុងដំណាក់កាលទីមួយ ទីក្រុងប៊ែរឡាំងនឹងបញ្ជូនទៅឲ្យអ៊ុយក្រែន រថក្រោះ Leopad ១៤ គ្រឿង ប្រភេទ 2A6។ ទាហានអ៊ុយក្រែននឹងត្រូវហ្វឹកហ្វឺនឱ្យប្រើរថក្រោះ Leopard 2 ក្នុងប្រទេសអាល្លឺម៉ង់ឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ