រុស្ស៊ីនិងទួរគីប្រក្រតីទំនាក់ទំនងពាណិជ្ជកម្មជាជំហានៗ

(VOVWORLD) - នាថ្ងៃទី ២២ ឧសភា រុស្ស៊ីនិងទួរគីទទួលបានកិច្ចព្រមព្រៀងមួយ ដែលឆ្ពោះទៅប្រក្រតីភាពទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី តាមនោះ ម៉ូស្គូបាន យល់ព្រមលុបចោលបទដាក់ទណ្ឌកម្មពាណិជ្ជកម្មដែលប្រទេសនេះអនុវត្តចំពោះទួរគីបន្ទាប់ពីកងទ័ពជើងអាកាសទួរគីបាញ់ទម្លាក់យន្តហោះចំបាំងរបស់រុស្ស៊ី នាឆ្នាំ ២០១៥។ 
រុស្ស៊ីនិងទួរគីប្រក្រតីទំនាក់ទំនងពាណិជ្ជកម្មជាជំហានៗ - ảnh 1 រុស្ស៊ីនិងទួរគីប្រក្រតីទំនាក់ទំនងពាណិជ្ជកម្មជាជំហានៗ

(VOVworld) – នាថ្ងៃទី ២២ ឧសភា រុស្ស៊ីនិងទួរគីទទួលបានកិច្ចព្រមព្រៀងមួយ ដែលឆ្ពោះទៅប្រក្រតីភាពទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី តាមនោះ ម៉ូស្គូបាន យល់ព្រមលុបចោលបទដាក់ទណ្ឌកម្មពាណិជ្ជកម្មដែលប្រទេសនេះអនុវត្តចំពោះទួរគីបន្ទាប់ពីកងទ័ពជើងអាកាសទួរគីបាញ់ទម្លាក់យន្តហោះចំបាំងរបស់រុស្ស៊ី នាឆ្នាំ ២០១៥។ តាមទីភ្នាក់ងារសារព័ត៌មានទួរគី Anadolu បានឲ្យដឹងថា៖ ឧបនាយករដ្ឋមន្ត្រីទួរគី លោក Mehmet Simsek និងសមភាគីរុស្ស៊ី លោក Arkady Dvorkovich បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទិនដល់បញ្ហាពោលខាង លើនៅខាងក្រៅសន្និសីទជាន់ខ្ពស់របស់បណ្ដាថ្នាក់ដឹកនាំនៅតំបន់សមុទ្រខ្មៅ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Istanbul ទួរគី។ ទីភ្នាក់ងារសារព័ត៌មាន  Anadolu បានវាយតំលៃថា៖ ឯកសារពោលខាងលើគឺជាការបោះជំហានសំខាន់ ដើម្បីឆ្ពោះទៅការប្រក្រតីទំនាក់ទំនងសេដ្ឋកិច្ចនិងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ប៉ុន្តែ ខ្លឹមសារលំអិតនៃកិច្ចព្រមព្រៀងនេះមិនត្រូវបាន ប្រកាសនៅឡើយ។ នាបច្ចុប្បន្ន ទំនាក់ទំនងរវាងម៉ូស្គូនិង Ankara កំពុងកែលំអរ បន្ទាប់ពីរាល់កិច្ចព្រមព្រៀងបង្រួបបង្រួមទទួលបាននាឆ្នាំ ២០១៦។ ភាគីទាំងពីរក៏ ខំប្រឹងប្រែងបញ្ឈប់ស្ថានភាពជំលោះនៅស៊ីរី ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ