រុស្ស៊ីនឹងមាន​ប្រតិកម្មចំពោះទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប

(VOVWORLD) - វិមានក្រឹមឡាំងបានប្រកាសថា នឹងសិក្សាស្រាវជ្រាវលើកញ្ចប់ទណ្ឌកម្មថ្មីបំផុតរបស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ី ហើយបន្ទាប់មកនឹងមានប្រតិកម្មឆ្លើយតបវិញ។
រុស្ស៊ីនឹងមាន​ប្រតិកម្មចំពោះទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ូស្គូ។ (រូបថត៖ AFP/TTXV)

កាលពីថ្ងៃទី ១៦ ខែធ្នូ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីការត្រៀមខ្លួនរបស់រុស្ស៊ី សម្រាប់ការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់ថា ជាដំបូង រុស្ស៊ីត្រូវសិក្សាស្រាវជ្រាវលើកញ្ចប់ទណ្ឌកម្មទី ៩ នេះ ហើយបន្ទាប់មកនឹង ចាត់វិធានការសមស្រប។

មុននោះ មានសេចក្តីរាយការណ៍ថា ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី៩ ប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន។ ចាប់តាំងពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មចំនួន ៨ ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលប៉ះពាល់ដល់បុគ្គលជាង ១.២០០នាក់ និងអង្គភាពចំនួន ១១៨ ដែលជាប់ពាក់ព័ន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ