រុស្ស៊ីនិងអង្គការសហប្រជាជាតិកំណត់ពេលវេលាសម្រាប់ការពិគ្រោះយោបល់លើការនាំចេញកសិផល

(VOVWORLD) - លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការ បរទេសរុស្ស៊ីបានឲ្យដឹងថា ជុំបន្ទាប់នៃការពិគ្រោះយោបល់ស្តីពីការអនុវត្តអនុស្សរណៈ យោគយល់គ្នារវាងរុស្ស៊ី និងអង្គការសហប្រជាជាតិ មានការចូលរួមរបស់អគ្គលេខា ធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) លោកស្រី Rebeca Grynspan។ 

កាលពីថ្ងៃទី ៣ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន TASS បានឲ្យដឹងថា គណៈ ប្រតិភូអន្តរក្រសួងរបស់រដ្ឋាភិបាលរុស្ស៊ីនឹងជួបជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងម៉ូស្គូនៅថ្ងៃទី៥ ឧសភា ដើម្បីពិភាក្សាអំពីការអនុវត្តអនុស្សរណៈយោគ យល់គ្នា រវាងភាគីទាំងពីរទាក់ទងនឹងការជំរុញការនាំចេញជី និងកសិផលរបស់រុស្ស៊ី នៅលើទីផ្សារពិភពលោក។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការ បរទេសរុស្ស៊ីបានឲ្យដឹងថា ជុំបន្ទាប់នៃការពិគ្រោះយោបល់ស្តីពីការអនុវត្តអនុស្សរណៈ យោគយល់គ្នារវាងរុស្ស៊ី និងអង្គការសហប្រជាជាតិ មានការចូលរួមរបស់អគ្គលេខា ធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) លោកស្រី Rebeca Grynspan។ ភាគីពាក់ព័ន្ធនានាកំពុងពិភាក្សាអំពីលទ្ធភាពរៀបចំ កិច្ចប្រជុំជាន់ខ្ពស់ស្តីពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ប៉ុន្តែមិនទាន់មានកាល បរិច្ឆេទជាក់លាក់ណាមួយត្រូវបានកំណត់ទេ។ សកម្មភាពទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌ មានរវាងបណ្ដាភាគីនៃកិច្ចព្រមព្រៀង (រុស្ស៊ី អង្គការសហប្រជាជាតិ ទួរគី និង អ៊ុយក្រែន) នៅតែប្រព្រឹត្តទៅជាបន្តបន្ទាប់នៅមជ្ឈមណ្ឌលសម្របសម្រួលរួមនៅទីក្រុង អ៊ីស្តង់ប៊ុល (ទួរគី)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ