រុស្ស៊ីនិងអាមេរិកចរចារដើម្បីបង្កើតយន្តការឈប់បាញ់នៅទីក្រុង Aleppo របស់ស៊ីរី

រុស្ស៊ីនិងអាមេរិកចរចារដើម្បីបង្កើតយន្តការឈប់បាញ់នៅទីក្រុង Aleppo របស់ស៊ីរី - ảnh 1
ទេសភាពបំផ្លាញក្រោយពីការវាយប្រហារតាមជើងអាកាសនៅ Aleppo នាថ្ងៃទី២៨ មេសា
(រូបថត៖AFP/TTXVN)

(VOVworld) - ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃទី១ ឧសភា បានឲ្យដឹងថា ជំនួបចរចារ
រវាងរុស្ស៊ីនិងអាមេរិកកំពុងប្រព្រឹត្តទៅសំដៅបង្កើតយន្តការឈប់បាញ់ជាបណ្ដោះ
អាសន្ននៅខេត្ត​Aleppo ភាគខាងជើងស៊ីរី ដែលជាទីកន្លែងកំពុងកើតមាន ឡើងការ
វាយប្រហារជាច្រើនបណ្ដាលឲ្យមនុស្សរាប់រយនាក់ស្លាប់និងរងរបួសក្នុង ប៉ុន្មានថ្ងៃ
កន្លងទៅ។អ្នកដឹកនាំមជ្ឈមណ្ឌលផ្សះផ្សាភាគីប្រយុទ្ធគ្នានៅស៊ីរីរបស់ រុស្ស៊ី ឧត្តម
សេនីយ៍ទោ Sergei Kuralenko បានឲ្យដឹងថា យន្តការឈប់បាញ់នៅ តំបន់ជាយ
ទីក្រុង Damascus ត្រូវបានពន្យាពេលថែម២៤ម៉ោងទៀតរហូតដល់ ម៉ោងទី២១
(តាមម៉ោង GMT) នាថ្ងៃទី២ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ