រុស្ស៊ីនិងអ៊ុយក្រែន ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងស្តី​ពី​ការ​តភ្ជាប់​សកម្ម​ភាព​​នាំចេញគ្រាប់ធញ្ញជាតិឡើងវិញ

(VOVWORLD) - នៅថ្ងៃទី ២២ ខែកក្កដា រុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ (UN) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការតភ្ជាប់សកម្មភាពនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ ទីផ្សារអន្តរជាតិដោយឆ្លងកាត់សមុទ្រខ្មៅ សំដៅជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក។ 
រុស្ស៊ីនិងអ៊ុយក្រែន ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងស្តី​ពី​ការ​តភ្ជាប់​សកម្ម​ភាព​​នាំចេញគ្រាប់ធញ្ញជាតិឡើងវិញ - ảnh 1វាលស្រូវសាលីនៅ Rai-Oleksandrivka ប្រទេសអ៊ុយក្រែន។ (រូបថត៖ AFP/TTXVN)

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ក្រោមការសម្របសម្រួលរបស់ទីក្រុងអង់ការ៉ា និងអង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀងនេះក៏បានកំណត់ផងដែរថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅនឹងប្រព្រឹត្តទៅនៅតាមកំពង់ផែចំនួនបី គឺ Odessa, Chornomorsk និង Yuzhny ។ នាវាដឹកគ្រាប់ធញ្ញជាតិនឹងចាកចេញពីសមុទ្រខ្មៅតាមច្រករបៀងសុវត្ថិភាពដែលបានព្រមព្រៀងគ្នា ហើយពួកគេនឹងត្រូវបានអមដំណើរដោយនាវាល្បាតរបស់អ៊ុយក្រែន។ នៅតាមកំពង់ផែនីមួយៗ តំណាងអង្គការសហប្រជាជាតិ ទួរគី និងអ៊ុយក្រែន នឹងត្រួតពិនិត្យការផ្ទុកគ្រាប់ធញ្ញជាតិ។ កិច្ចព្រមព្រៀងនេះមានសុពលភាពក្នុងរយៈពេល១២០ថ្ងៃហើយអាចត្រូវបានបន្ត។

អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប (EU) និងមេដឹកនាំនៃប្រទេសជាច្រើនបានស្វាគមន៍កិច្ចព្រមព្រៀងនេះ ហើយបានសម្តែងក្តីសង្ឃឹមថា ការអនុវត្តកិច្ចព្រមព្រៀងនេះមិនត្រឹម តែជួយធ្វើឱ្យទីផ្សារស្បៀងអាហារពិភពលោកមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ បើកឱកាសសន្តិភាព សម្រាប់ជម្លោះនាពេលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែនទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ