រុស្ស៊ីនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

រុស្ស៊ីនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1
រុស្ស៊ីនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី (រូបថត : AFP)


(VOVworld)-នាយករដ្ឋមន្រ្តីឥណ្ឌាលោក Manmohan Singh នាថ្ងៃទី២០តុលាបាន
ចាប់ផ្តើមដំណើរទស្សនកិច្ចរុស្ស៊ីក្នុងរយៈពេល២ថ្ងៃ។  ក្នុងសេចក្តីប្រកាស មុននឹង
ចាកចេញពី New Delhi នាយករដ្ឋមន្រ្តីលោក Manmohan Singh សម្តែង ក្តីសង្ឃឹម
ថា ដំណើរទស្សនកិច្ចរុស្ស៊ីលើកនេះ នឹងរួមចំណែកពង្រីកទំនាក់ទំនង ដៃគូរលើ
គ្រប់វិស័យរវាងប្រទេសទាំអពីរ។ ក្នុងពេលនោះ តាមប្រភពព័ត៌មានពីវិមាន Cremli
ថា តាមគំរោង បន្ទាប់ពីកិច្ចចរចាររវាងនាយករដ្ឋមន្រ្តីឥណ្ឌា Manmohan Singh ជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក  Vladimir Putin នាថ្ងៃទី២១តុលា ភាគីទាំងពីរ នឹងចុហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗចំនួន៦ និងចេញសេចក្តី ថ្លែងការរួមដែលស្តីអំពីទស្សនៈរបស់ប្រទេសទាំងពីរសម្រាប់ ការអភិវឌ្ឍន៌ជាង
ទៀតទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត​ ព្រមទាំងរួមសហការសកម្មភាពអំពីរាល់បញ្ហា
អន្តរជាតិ។ បន្ទាប់ពីដំ​ណើរទស្សនកិច្ចរុស្ស៊ី នាថ្ងៃទី២២តុលា នាយករដ្ឋមន្រ្តី Singh
នឹងទៅបំពេញទស្សនកិច្ចនៅចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ