រុស្ស៊ីនៅផ្តល់អាទិភាពរក្សារទំនាក់ទំនងជាមួយ EU


រុស្ស៊ីនៅផ្តល់អាទិភាពរក្សារទំនាក់ទំនងជាមួយ EU  - ảnh 1
រុស្ស៊ីនៅផ្តល់អាទិភាពរក្សារទំនាក់ទំនងជាមួយ EU (Image: VNA)

(VOVworld) –  នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា៖ ប្រទេសនេះ នៅផ្តល់អាទិភាពរក្សាទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU)  ក្នុងគោលនយោបាយ កិច្ចការបរទេសដោយមិនអើពើដល់ភាពស្មុគស្មាញនៃស្ថានភាពនាបច្ចុប្បន្ន។ ក្នុងរបាយការណ៍បុកសករូបសកម្មភាពប្រចាំឆ្នាំ ក្រសួងការបរទេសរុស្ស៊ីបានលើក
ច្បាស់ថា៖ ទំនាក់ទំនងជាមួយតំបន់ជិតខាង EU ក៏ដូចជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់ រុស្ស៊ីនៅជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស របស់ម៉ូស្គូនាពេលខាងមុខ។ ស្តីពីទំនាក់ទំនងជាមួយអាមេរិក ក្រសួងកាបរទេសរុស្ស៊ី បានចាត់ទុកថា៖ ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកគ្រាន់តែកែលំអរក្នុងករណី
វ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចដំណើរសន្ទនាដោយសមភាពជាមួយម៉ូស្គូនិងគោរព ផលប្រយោជន៍របស់គ្នា។ ប៉ុន្តែ រុស្ស៊ីនិងអាមេរិកនៅរក្សាបណ្ដាជំនួបជាន់ខ្ពស់ស្តីពី បញ្ហានៅអ៊ុយក្រែន វិបតិ្តនៅស៊ីរី កិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអែររបស់អ៊ីរ៉ង់ វិធានការសំរាប់ជំលោះនៅមជ្ឈឹមបូព៌ារនិងអាហ្វ្រិកខាងជើង។ ភាគតានតឹងក្នុង
ទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចឡើងជណ្តើនាពេលថ្មីៗនេះដោយវិតបត្តិ
នៅ អ៊ុយក្រែននិងការអនុវត្តរាល់បទដាក់ទណ្ឌកម្មដែលធ្វើឲ្យភាគីទាំង ២ រង
ឥទ្ធិពលដ៏ធ្ងន់ ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ