រុស្ស៊ី​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយប្រទេស​​សាធារណរដ្ឋស្វ័យ​ប្រកាស​ចំនួន​ពីរ​​គឺ Donetsk និង​ Lugansk

(VOVWORLD) - នៅថ្ងៃទី២២ ខែកុម្ភៈ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ចាប់ពីថ្ងៃទី២២ខែកុម្ភៈនេះ កិច្ចព្រមព្រៀងមួយស្តីពីការបង្កើតទំនាក់ទំនងការទូតនៅកម្រិតស្ថានទូត រវាងរុស្ស៊ីនិងប្រទេសស្វ័យប្រកាសចំនួនពីរគឺ សាធារណរដ្ឋប្រជាមានិត Donetsk (DPR) និងសាធារណរដ្ឋប្រជាមានិត Lugansk (LPR)នៅតំបន់ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន ត្រូវបានប្រកាសជាផ្លូវការ។
រុស្ស៊ី​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយប្រទេស​​សាធារណរដ្ឋស្វ័យ​ប្រកាស​ចំនួន​ពីរ​​គឺ Donetsk និង​ Lugansk - ảnh 1ទាហានអ៊ុយក្រែននៅទីតាំងជួរមុខមួយនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ (រូបថត៖ NY Times)

សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា រុស្ស៊ីកំពុងឆ្ពោះទៅរកការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយ DPR និង LPR រួមទាំងរវាងក្រសួងការបរទេសទាំងបី ដើម្បីផលប្រយោជន៍របស់ប្រជាជន ហើយពង្រឹងសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។

នាថ្ងៃដដែលនោះ ប្រធានឌូម៉ាជាតិ (សភាជាន់ទាប) នៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Volodin បានអះអាងថា ដំណោះស្រាយតែមួយគត់ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ បញ្ចប់សង្គ្រាមនៅ Donbass និងបង្កើតសន្តិភាពក្នុងតំបន់ គឺការផ្តល់សច្ចាប័នលើសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក រវាងរុស្ស៊ី  DPR និង LPR ។

ក្នុងសម័យប្រជុំពិសេសនាថ្ងៃដដែលនោះ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) បានអនុម័តជាឯកច្ឆ័ន្ទលើកិច្ចព្រមព្រៀងស្តីពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកជាមួយ DPR និង LPR ។ កិច្ចព្រមព្រៀងនេះបានលើកច្បាសើថា "ភាគីទាំងអស់នឹងកសាងទំនាក់ទំនងជាប្រទេសមិត្តភាព សហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នា ហើយដោះស្រាយជម្លោះដោយសន្តិវិធី រាល់ការខ្វែងគំនិតគ្នា ដោយផ្អែកលើគោលការណ៍សមភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ