រុស្ស៊ីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ


រុស្ស៊ីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ - ảnh 1
រុស្ស៊ីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានឲ្យដឹងថា៖ រុស្ស៊ីនឹងបំពេញបន្ថែមកាំជ្រួចឆ្លងទ្វីបថ្មីចំនួន ៤០ គ្រាប់ ទៀតសំរាប់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននាឆ្នាំ ២០១៥ ក្នុងកាលទេសៈ មន្ត្រីការពារជាតិមួយរូបរបស់រុស្ស៊ីបានចោទប្រកាន់អង្គការសន្ធិសញ្ញា
អាត្លង់ទិក ខាងជើង (NATO) ដែលកំពុងបំផុសការរត់ប្រណាំងសព្ធាវុធ។
ថ្លែងមតិនៅពិធីបើកការតាំងពិពណ៌រអាវុធនិងយោធានៅប៉ែកខាងលិច
ទីក្រុងម៉ូស្គូ លោក Putin បានសង្កត់ធ្ងន់ថា៖ ប្រទេសនេះនឹងបំពេញបន្ថែម
កាំជ្រួចចំនួន ៤០ គ្រាប់ទៀតដែលមានលទ្ធភាពបំផ្លាញប្រព័ន្ធការពារ
កាំជ្រួចទំនើបបំផុតលើពិភពលោក។ កងទ័ព រុស្ស៊ីនឹងត្រូវបានបំពាក់
អាវុធថ្មីមួយប្រភេទទៀត ក្នុងនោះ មានរថក្រោះ Armata ថ្មី។ លោក Putin
បានឲ្យដឹងថែមទៀតថា៖ កងទ័ពរុស្ស៊ីនឹងដំណើការសាកល្បងប្រព័ន្ធរ៉ាដា
ថ្មីមួយយ៉ាងឆាប់ៗសំដៅបំរើសកម្មភាពត្រួតពិនិត្យនៅតំបន់ភាគខាង
លិចនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ