រុស្សីបញ្ជាក់ពីគោលដៅឈានដល់កិច្ចព្រមព្រៀងសន្តិសុខជាមួយណាតូ

(VOVWORLD) - ទីក្រុងម៉ូស្គូបានដាក់ចេញគោលដៅថា នឹងសម្រេចឲ្យបានលទ្ធផលវិជ្ជមាននៅការចរចាសន្តិសុខ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ)  ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែមករា នៅទីក្រុងប្រ៊ុចសែល(បែលហ្សិក)។
រុស្សីបញ្ជាក់ពីគោលដៅឈានដល់កិច្ចព្រមព្រៀងសន្តិសុខជាមួយណាតូ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova។ (រូបថត៖ ក្រសួងការបរទេសរុស្ស៊ី/TASS)

 នេះជាសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ដែលបាននាំចេញនៅថ្ងៃទី១១ ខែមករា។ លោកស្រី Zakharova បានសង្កត់ធ្ងន់ថា គ្មានហេតុផលណាមួយដែលត្រូវព្រួយបារម្ភអំពីវឌ្ឍនភាពនៃការចរចា ទាក់ទងនឹងការធានាសន្តិសុខជាមួយអាមេរិក និងអង្គការណាតូនោះទេ។

តាមផែនការ ទីក្រុងមូស្គូនឹងចែករំលែកការព្រួយបារម្ភផ្នែកសន្តិសុខនៅអឺរ៉ុប និងពង្រាងកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខដែលបានស្នើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-ណាតូ និងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប(OSCE) ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅទីក្រុងវីយ៉ែន (អូទ្រីស) នៅថ្ងៃទី ១៣ ខែមករា។ មុននោះ កាលពីថ្ងៃទី១០ ខែមករា អាមេរិកនិងរុស្ស៊ីបានជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវ(ស្វីស) ប៉ុន្តែមិនសម្រេចបានលទ្ធផលលោតឆ្លោះណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចសន្ទនានាពេលអនាគត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ