រុស្ស៊ីបញ្ជូនក្រុមរថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌លើកទី ៨ ទៅកាន់អ៊ុយក្រែន


រុស្ស៊ីបញ្ជូនក្រុមរថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌លើកទី ៨ ទៅកាន់អ៊ុយក្រែន - ảnh 1
រុស្ស៊ីបញ្ជូនក្រុមរថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌លើកទី ៨ ទៅកាន់អ៊ុយក្រែន (Image: VOV)

(VOVworld) – នាថ្ងៃទី ៣០ វិច្ឆិកា ក្រុមរថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌លើកទី ៨ របស់រុស្ស៊ីបានទៅកាន់តំបន់អាគ្នេយ៍របស់អ៊ុយក្រែន។ រថយន្តចំនួន ១ រយគ្រឿង បានដឹកជញ្ជូនជំនួយមនុស្សធម៌ចំនួន ១២០០ តោន ក្នុងនោះមានម្ហូបអាហារ វត្ថុធាតសំណង់ដើម្បីបំរើការស្តារផ្ទះឡើងវិញក្នុងការប៉ះទង្កិចនាពេលថ្មីៗនេះនៅ
ខេត្ត Donetsk និងខេត្ត Lugansk។ បណ្ដាបុគ្គលិកគយអ៊ុយក្រែននិងបេសកជនពិសេស របស់អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) បានឃ្លាំមើលដំណើរការ ដឹកជញ្ជូនជំនួយមនុស្សធម៌នេះរបស់រុស្ស៊ីចូលអ៊ុយក្រែន។ រដ្ឋអំណាចអ៊ុយក្រែននិង បណ្ដាប្រទេសលោកខាងលិចជានិច្ចកាលចាត់ទុកថា៖ រុស្ស៊ីបានឆ្លៀតយកការផ្តល់ ជំនួយនេះដើម្បីផ្តល់អាវុធសំរាប់កំលាំងប្រឆាំងនៅតំបន់ខាងកើតអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ីបានបដិសេធការចោទប្រកាន់ពោលខាងលើជាច្រើនលើកជាច្រើនសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ