រុស្ស៊ីប្តេជ្ញាចិត្ត​ បន្ត​ដឹកជញ្ជូន​ឧស្ម័នទៅឲ្យ​ហុងគ្រី

(VOVWORLD) - នៅថ្ងៃទី ១៩ ខែមិថុនា រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានសង្កត់ធ្ងន់ថា រុស្ស៊ីបានប្តេជ្ញាចិត្តបន្តផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសហុងគ្រី ហើយក្រុមហ៊ុន Gazprom នឹងបំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្នុងកិច្ចសន្យាជាមួយប្រទេសអឺរ៉ុបកណ្តាលមួយនេះ។
រុស្ស៊ីប្តេជ្ញាចិត្ត​ បន្ត​ដឹកជញ្ជូន​ឧស្ម័នទៅឲ្យ​ហុងគ្រី - ảnh 1រោងចក្រចម្រាញ់ប្រេងមួយរបស់រុស្ស៊ី (រូបថត៖ The Moscow Times/TTXVN)

រដ្ឋមន្ត្រីការបរទេស លោក Peter Szijjarto បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Gazprom លោក Alexey Miller និងឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ បានធានាថាក្រុមហ៊ុននេះនឹងបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះប្រទេសហុងគ្រី ដែលបានកំណត់ក្នុងកិច្ចសន្យារវាងភាគិទាំងពីរ។ លោក Peter Szijjarto បានសង្កត់ធ្ងន់ថា សន្តិសុខថាមពលរបស់ហុងគ្រី រួមទាំងការផ្គត់ផ្គង់ឧស្ម័ននៅតែមានស្ថេរភាពដដែល។

យោងតាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Gazprom ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន ប្រទេសហុងគ្រីទទួលបានឧស្ម័ន ៣,៥ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ តាមរយៈបំពង់បង្ហូរប្រេងឆ្លងកាត់ប្រទេសប៊ុលហ្គារី និងស៊ែប៊ី ក្រោមកិច្ចព្រមព្រៀងរយៈពេលវែងជាមួយរុស្ស៊ី និងមួយពាន់លានម៉ែត្រគូបបន្ថែមទៀតតាមរយៈបំពង់បង្ហូរប្រេងពីអូទ្រីស។ កិច្ចព្រមព្រៀងនេះ មានសុពលភាពក្នុងរយៈពេល ១៥ឆ្នាំ ទៅតាមជម្រើសការផ្លាស់ប្តូរបរិមាណដែលបានទិញ ក្រោយរយៈពេលពី ១០ ឆ្នាំ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ