រុស្ស៊ី​បានផ្ញើ​កំណតទូត​ ប្រឆាំង​ជំទាស់​​នឹង​​ការចូល​រួម​​យ៉ាង ​ស៊ីជម្រៅ​​របស់​អាមេរិក​​ទៅ​​ក្នុង​ជម្លោះ​​អ៊ុយក្រែន

(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី ២១ ខែកុម្ភៈ បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូ លោកស្រី Lynne Tracy ដើម្បីប្រគល់កំណត់ទូតមួយដែលប្រឆាំងជំទាស់នឹងការចូលរួមកាន់តែស៊ីជម្រៅរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះនៅអ៊ុយក្រែន។ 
រុស្ស៊ី​បានផ្ញើ​កំណតទូត​ ប្រឆាំង​ជំទាស់​​នឹង​​ការចូល​រួម​​យ៉ាង ​ស៊ីជម្រៅ​​របស់​អាមេរិក​​ទៅ​​ក្នុង​ជម្លោះ​​អ៊ុយក្រែន - ảnh 1សព្វាវុធរបស់អាមេរិកជួយឧបត្ថម្ភដល់អ៊ុយក្រែន ។ រូបថត៖ Reuters 

យោងតាមក្រសួងការបរទេសរុស្ស៊ី ការដែលអាមេរិកបានបង្កើនការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ពីទំនាស់នៅក្នុងសេចក្តីបញ្ជាក់របស់ទីក្រុងវ៉ាស៊ីនតោនដែលថា សហរដ្ឋអាមេរិកមិនមែនជាភាគីចូលរួមជម្លោះនោះទេ។ ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា គោលនយោបាយនាបច្ចុប្បន្នរបស់អាមេរិកក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែននឹងធ្វើឱ្យការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ការកោះហៅឯកអគ្គរដ្ឋទូតអាមេរិកទៅកាន់ក្រសួងការបរទេសរុស្ស៊ីដើម្បីប្រគល់កំណត់ទូតត្រូវបានធ្វើឡើងក្នុងបរិបទដែលប្រធានាធិបតីអាមេរិកលោក Joe Biden ទើបមានដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសអ៊ុយក្រែនកាលពីមួយថ្ងៃមុននោះ ហើយបានប្រកាសកញ្ចប់ជំនួយថ្មីសម្រាប់ប្រទេសនេះដែលមានតម្លៃ ៥០០លានដុល្លារ  រួមមានគ្រាប់រំសេវ ប្រព័ន្ធការពាររថពាសដែក និងរ៉ាដាឃ្លាំមើលផ្លូវអាកាស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ