រុស្ស៊ីប្រកាសថា៖ អង់គ្លេសត្រូវសូមទោសក្នុងរឿងហេតុបំពុលថ្មីៗនៅទីក្រុង Salisbury

(VOVWORLD)- នាថ្ងៃទី ៥ កក្កដា រដ្ឋាភិបាលរុស្ស៊ីបានអំពាវនាវ
ឲ្យប៉ូលីសអង់គ្លេសមិនគប្បី ពាក់ព័ន្ធជាមួយ «ល្បែងនយោបាយ
ប្រឡាក់» ក្រោយពីរឿងហេតុជន អង់គ្លេសមួយត្រូវបានសង្ស័យ
បំពុលដោយសារធាតុដែលត្រូវបានប្រើប្រាស់ក្នុង ការបំពុល
អតីតចរាបុរសរុស្ស៊ីនាខែមិថុនាឆ្នាំនេះ។ 
រុស្ស៊ីប្រកាសថា៖ អង់គ្លេសត្រូវសូមទោសក្នុងរឿងហេតុបំពុលថ្មីៗនៅទីក្រុង Salisbury  - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova

នាថ្ងៃទី ៥ កក្កដា រដ្ឋាភិបាលរុស្ស៊ីបានអំពាវនាវឲ្យប៉ូលីសអង់គ្លេសមិនគប្បី ពាក់ព័ន្ធជាមួយ «ល្បែងនយោបាយប្រឡាក់» ក្រោយពីរឿងហេតុជន អង់គ្លេសមួយត្រូវបានសង្ស័យបំពុលដោយសារធាតុដែលត្រូវបានប្រើប្រាស់ក្នុង ការបំពុលអតីតចរាបុរសរុស្ស៊ីនាខែមិថុនាឆ្នាំនេះ។ ថ្លែងមតិនៅក្នុងសន្និសីទកាសែតមួយ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកច្បាស់ថា៖ រដ្ឋាភិបាលអង់គ្លេសត្រូវសូមទោសរុស្ស៊ីនិងសហគមន៍អន្តរជាតិបន្ទាប់ពីក្រុងឡុងស្នើឲ្យម៉ូស្គូពន្យល់អំពីរឿងបំពុលថ្មីបំផុតពោលខាងលើ។ ខណៈពេលនោះ ថ្លែងមតិនៅសម័យប្រជុំនាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង់គ្លេស លោក Sajid David បានឲ្យដឹងថា៖ អង់គ្លេសមិនអាចព្រមទទួលការ ដែលប្រជាពលរដ្ឋនៃប្រទេសនេះក្លាយទៅជាគោលដៅក្នុងការវាយប្រហារណាក៏ ១បានឡើយ។ លោករូបនេះបានប្រកាសថា៖ ក្រុងឡុងនឹងប្រឆាំងជំទាស់ទង្វើគំរាមគំហែងទៅលើសន្តិសុខរបស់អង់គ្លេងនិងសម្ព័ន្ធមិត្ត ព្រមទាំង ពិចារណាការតបត វិញ ប្រសិនបើ ម៉ូស្គូទាក់ទិនដល់រឿងហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ