រុស្ស៊ីប្រកាសនឹងឆ្លើយតបតវិញការវាទទីរបស់ NATO


រុស្ស៊ីប្រកាសនឹងឆ្លើយតបតវិញការវាទទីរបស់ NATO  - ảnh 1
រុស្ស៊ីប្រកាសនឹងឆ្លើយតបតវិញការវាទទីរបស់ NATO (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ មិថុនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
បានប្រកាស ថា៖ រុស្ស៊ីមិនចាត់ទុកវត្តមានរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិក
ខាងជើង (NATO) គឺជាការគំ រាមកំហែងទេ នោះគឺទង្វើនៃសម្ព័ន្ធភាពយោ
ធាននេះគឺជាប្រការដែលធ្វើឲ្យម៉ូស្គូព្រួយបារម្ភ។ តាមលោក Lavrov ថា៖
ទស្សនៈរបស់រុស្ស៊ីនៅរក្សាអំពីការវាទទីរបស់ NATO និងការអភិវឌ្ឍន៍កម្មវិធី
ដៃគូនៃប្លុកនេះតាមរយៈការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធានៅប្រទេស
ជិតខាងជាមួយរុស្ស៊ីរួមជាមួយការធ្វើសមយុទ្ធរួមផងដែរ។ លោកអះអាងជាថ្មី
ម្តង ទៀតនូវការព្រួយបារម្ភសំខាន់មួយចំពោះសន្តិសុខរុស្ស៊ីគឺការដែល  NATO
 បន្តពង្រីកដល់ ដល់ប៉ែកខាងកើត។ រដ្ឋមន្ត្រីការបរទេស Lavrov ក៏បាន
ប្រកាសដែរថា៖ រុស្ស៊ីនឹងប្រើប្រាស់ សិទ្ធិអធិបតេយ្យភាពរបស់ខ្លួនដើម្បីឆ្លើយ
តបតវិញទង្វើរបស់ NATO តាមរយៈវិធានការសម ស្របនឹងការគំរាមកំហែង
ដើម្បីធានាសន្តិសុខជាតិ។ អ្នកប្រមុខក្រសួងការបរទេសរុស្ស៊ីបាន នាំចេញ
សេចក្តីប្រកាសពោលខាងលើបន្ទាប់ពី​ NATO និងអាមេរិកមានផែនការ
ដាក់ពង្រាយ កងវរសេនាតូចចំនួន ៤ អង្គភាពទៅកាន់បណ្ដាប្រទេសជា
សមាជិកប៉ែកខាងកើត ហើយ រៀបចំប្រព័ន្ធការពារកាំជ្រួចនៅប្រទេស
អឺរ៉ុបខាងកើតនានាជាប់ព្រំដែនជាមួយរុស្ស៊ី ប្រកបដោយជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ