រុស្ស៊ីប្រកាសពីពេលវេលាបើកកិច្ចចរចារវាងប្រធានាធិបតីរុស្ស៊ី និងទួរគី

(VOVWORLD) - នាថ្ងៃទី១ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីទួរគីលោក Recep Tayyip Erdogan នៅទីក្រុង Sochi លើឆ្នេរសមុទ្រខ្មៅនៃប្រទេសរុស្ស៊ី នៅថ្ងៃទី ៤ ខែកញ្ញាខាងមុខ។

រុស្ស៊ីប្រកាសពីពេលវេលាបើកកិច្ចចរចារវាងប្រធានាធិបតីរុស្ស៊ី និងទួរគី - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីទួរគី Tayyip Erdogan (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Dmitry Peskov បានបញ្ជាក់ថា កិច្ចពិភាក្សានឹងធ្វើឡើងនៅពេលថ្ងៃត្រង់ ថ្ងៃទី៤ ខែកញ្ញា នៅទីក្រុង Sochi។ ប្រសិនបើកើតឡើង នេះនឹងក្លាយជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបានផុតកំណត់ ហើយមិនត្រូវបានបន្តជាថ្មីកាលពីខែកក្កដាឆ្នាំមុន។ កន្លងមក មេដឹកនាំទាំងពីរបានជួបទល់មុខគ្នានៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ប្រធានាធិបតី Putin និងសមភាគីលោក Erdogan នៅតែរក្សាទំនាក់ទំនងបន្ទាប់មក។ កិច្ចសន្ទនាតាមទូរស័ព្ទថ្មីបំផុតរវាងមេដឹកនាំទាំងពីរបានធ្វើឡើងនៅថ្ងៃទី ២ ខែសីហាកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ