រុស្ស៊ីប្រឆាំងជំទាស់ទស្សនៈរបស់កាសែតឥណ្ឌូណេស៊ីក្នុងករណីធ្លាក់យន្តហោះ MH17

រុស្ស៊ីប្រឆាំងជំទាស់ទស្សនៈរបស់កាសែតឥណ្ឌូណេស៊ីក្នុងករណីធ្លាក់យន្តហោះ MH17 - ảnh 1
រុស្ស៊ីប្រឆាំងជំទាស់ទស្សនៈរបស់កាសែតឥណ្ឌូណេស៊ីក្នុងករណីធ្លាក់យន្តហោះ MH17 (Image: VNA)


(VOVworld) – ភារៈធារីបណ្តោះអាសន្នស្ថានទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ី
លោក Alexander Shilin បានផ្ញើរសំបុត្រប្រឆាំងជំទាស់កាសែត “Jakarta Post”
ហើយចាត់​ទុកថា ៖ កាសែតនេះមានទស្សនៈអបរានុម័តនិងគ្មានមូលដ្ឋាន
ទាក់ទិនដល់រឿងហេតុ ធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍
Malaysia Airlines នៅអ៊ុយក្រែន ចំពោះម៉ូស្គូ និយាយរួម និងចំពោះប្រធានា
ធិបតីរុស្ស៊ី លោក  Vladimir Putin និយាយដោយឡែក។ លោក Shilin បានចាត់
ទុកថា៖ កាសែតនេះត្រូវបានជះឥទ្ធិពលដោយមនុស្សដែលចងឆ្លៀតយក
ករណីនេះក្នុងគោលដៅនយោបាយនៅពេលចោទប្រកាន់ម៉ូស្គូត្រូវទទួល
ខុសត្រូវទាំងស្រុងអំពីគ្រោះមហន្តរាយ MH17 បើទោះបីជាមិនទាន់មានការ
សន្និដ្ឋានចុងក្រោយអំពីមូលហេតុនេះក្តី។ ក្រៅពីនោះ លោក Alexander Shilin
បានអះអាងថា៖ រុស្ស៊ីមិនទាក់ទិនដល់ការធ្លាក់យន្កហោះ MH17 ទេ ជាពិសេស
ក្នុង ករណី យន្តហោះ MH17 ត្រូវបានបាញ់ធ្លាក់ដោយកាំជ្រួច Buk។ ដោយសារ
ប្រភេទអាវុធនេះរបស់រុស្ស៊ីត្រូវបាននាំចេញទៅប្រទេសជាច្រើនលើសកល
លោកក្នុងនោះមានអ៊ុយក្រែននិងឥណ្ឌូណេស៊ីព្រមទាំងរុស្ស៊ីមិនដែលផ្តល់
ប្រភេទកាំជ្រួចនេះសំរាប់ កំលាំងប្រឆាំងរដ្ឋាភិបាលនៅតំបន់ខាងកើត
អ៊ុយក្រែនឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ