រុស្ស៊ីផ្តល់អាទិភាពដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៥២ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (១៩៦៧ - ២០១៩) នាថ្ងៃទី ២៩ ខែសីហា ស្ថានទូតនៃបណ្តាប្រទេសអាស៊ាន ដែលមានស្ថាប័នតំណាងការទូតប្រចាំនៅរុស្ស៊ីបានរួមសហការរៀបចំយ៉ាងមហោឡារិកនូវ “ទិវាអាស៊ាន"។
រុស្ស៊ីផ្តល់អាទិភាពដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន - ảnh 1អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Igor Morgulov បានថ្លែងសុន្ទរកថាដើម្បីអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (រូបថតៈ TTXVN)

ចូលរួមក្នុងព្រឹត្តិការណ៍នេះ មានវត្តមានអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Igor Morgulov និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើនទៀតនៃប្រទេសរុស្ស៊ី រួមទាំងឯកអគ្គរដ្ឋទូត  អង្គការអន្តរជាតិនានានៅរុស្ស៊ីនិងមន្រ្តី បុគ្គលិកជាច្រើននៃស្ថានទូតបណ្តាប្រទេសអាស៊ានប្រចាំនៅរុស្ស៊ីផងដែរ។

ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅសហព័ន្ធរុស្ស៊ី លោក  លោក Thanatip Upatising ប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ានប្រចាំនៅរុស្ស៊ី បានរំលឹកឡើងវិញ នូវសមិទ្ធិផលដែលអាស៊ានសម្រេចបានក្នុងរយៈពេលកន្លងមក និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរុស្ស៊ី - អាស៊ាន។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតថៃបានថ្លែងអំណរគុណដល់ក្រសួងការបរទេសរុស្ស៊ី ក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី - អាស៊ាន; បណ្ឌិតសភានិងមជ្ឈមណ្ឌលស្រាវជ្រាវនានា  ចំពោះការរួមចំណែកដ៏ធំធេងក្នុងការគាំទ្រនិងធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងអាស៊ាន ក៏ដូចជាពង្រឹងការជឿទុកចិត្តគ្នារវាងរុស្ស៊ីនិងអាស៊ានផងដែរ។

ចំណែក អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Igor Morgulov បានសង្កត់ធ្ងន់លើ ការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដែលជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ី។ យោងតាមលោករូបនេះ រុស្ស៊ីគោរពរាល់គោលការណ៍របស់អាស៊ាន ដូច្នេះការកសាងដៃគូយុទ្ធសាស្ត្រគឺជាជំហានជាក់លាក់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងយ៉ាងស៊ីជម្រៅ នៅក្នុងអង្គការសហប្រជាជាតិនិងបណ្តាអង្គការអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ