រុស្ស៊ីពង្រីកបញ្ជីដាក់ទណ្ឌកម្មទៅលើ EU

(VOVWORLD) - នាថ្ងៃទី ២៥ ខែតុលា សំដៅឆ្លើយតបនឹងសកម្មភាពមិនស្និទ្ធស្នាលរបស់សហភាពអឺរ៉ុប (EU) និងសភាក្រុមប្រឹក្សាអឺរ៉ុប (PACE) រុស្ស៊ីបានពង្រីកបញ្ជីឈ្មោះតំណាងនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដែលត្រូវបានហាមឃាត់មិនឱ្យចូលសហព័ន្ធរុស្ស៊ី។
រុស្ស៊ីពង្រីកបញ្ជីដាក់ទណ្ឌកម្មទៅលើ EU - ảnh 1រូបភាព៖  schengenvisainfo.com

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថា ការពង្រីកបញ្ជីតំណាងនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលត្រូវបានហាមឃាត់មិនឱ្យចូលសហព័ន្ធរុស្ស៊ី ត្រូវបានអនុវត្តន៍តាមច្បាប់ស្តីពីអន្តោប្រវេសន៍របស់ប្រទេសនេះ។ ក្រសួងការបរទេសរុស្ស៊ីបានពន្យល់ថា ប្រការនេះបានលើកឡើងពិសេសដល់តំណាងពាណិជ្ជកម្មអឺរ៉ុប ដែលផលិតឧបករណ៍យោធា និងអាវុធ ចូលរួមក្នុងការផ្គត់ផ្គង់ផលិតផលរបស់ពួកគេដល់ទីក្រុង Kiev ។ ការរឹតត្បិតក៏ត្រូវបានអនុវត្តចំពោះប្រតិភូដោយឡែករបស់ PACE ផងដែរ។

មុននោះ នាថ្ងៃទី៦ខែតុលា សហភាពអឺរ៉ុបបានដាក់កញ្ចប់ទណ្ឌកម្មថ្មីបំផុតទៅលើរុស្ស៊ី ដោយពង្រីកបទហាមឃាត់ចំពោះពាណិជ្ជកម្មនិងបុគ្គលនៃប្រទេសនេះ។ នេះជាកញ្ចប់ទណ្ឌកម្មទី៨ ដែល EU បានអនុវត្តន៍ប្រឆាំងនឹងរុស្ស៊ី ទាក់ទិនដល់ជម្លោះនៅអ៊ុយក្រែន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ