រុស្ស៊ីព្រមាន NATO មិនគប្បីបង្កើតកងទ័ពជើងទឹកនៅសមុទ្រខ្មៅ

រុស្ស៊ីព្រមាន NATO មិនគប្បីបង្កើតកងទ័ពជើងទឹកនៅសមុទ្រខ្មៅ - ảnh 1
កងទ័ពជើងទឹករុស្ស៊ីទើបនឹងបានបំពេញបន្ថែមនាវាពិឃាតសំរាប់កងនាវាសមុទ្រខ្មៅ
(រូបថត៖defenseworld.net)

(VOVworld) - ថ្លែងមតិនាថ្ងៃទី១៥ មិថុនា លោក Andrei Kelin មន្ត្រីជាន់ខ្ពស់មួយរូប
នៃក្រសួងការបរទេសរុស្ស៊ី បានព្រមានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
(NATO) មិនគប្បីបង្កើតកងទ័ពជើងទឹកនៅសមុទ្រខ្មៅ ដោយសារចាត់ទុកថា សកម្ម
ភាពនេះនឹងបំផ្លិចបំផ្លាញសន្តិសុខតំបន់ក៏ដូចជាទំនាក់ទំនងដ៏ផុយស្រួយរវាងម៉ូស្គូ
និង NATO។មុននោះ នាថ្ងៃទី១៤ មិថុនា អគ្គលេខាធិការ NATO លោក Jens
Stoltenberg ប្រកាសថា ប្លុកយោធានេះបានសំរេចបន្តបង្កើនវត្តមាននៅ សមុទ្រខ្មៅ
ប៉ុន្តែសេចក្ដីសំរេចចុងក្រោយត្រូវការអនុម័តនៅសន្និសីទកំពូល NATO នៅប៉ូឡួញ
នាថ្ងៃទី៨និងថ្ងៃទី៩ កក្កដាខាងមុខ។នាបច្ចុប្បន្ន មានទាហាន NATO ពី២ពាន់៥រយ
ដល់៣ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសនានានៅ តំបន់ Baltic និងប៉ូឡួញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ