រុស្ស៊ីព្រមានចលាចលប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ត្រូវបានបំផ្លាញ

(VOVWORLD) -ការបំផ្លាញចោល ផែនការសកម្មភាពរួមទូលាយ(JCPOA)ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក៏ដូចជាកិច្ចព្រមព្រៀងអន្តរជាតិដទៃទៀតនឹងនាំមកនូវភាពចលាចលក្នុងបញ្ហាអន្តរជាតិនានា។ 
រុស្ស៊ីព្រមានចលាចលប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ត្រូវបានបំផ្លាញ - ảnh 1 រុស្ស៊ីព្រមានចលាចលប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ត្រូវបានបំផ្លាញ

ការព្រមាននេះត្រូវបានរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នាំចេញ នាថ្ងៃទី ២១ មករា ក្នុងបទឆ្លើយសម្ភាសន៍ជាមួយការសែត "ពាណិជ្ជករ"របស់ រុស្ស៊ី។ លោក Sergei Lavrov បានសង្កត់ធ្ងន់ថាការបំផ្លាញចោលកិច្ចព្រមព្រៀងគតិយុត្តដែលទទួលបានការឯកភាពរវាងប្រទេសនានានាំមុខគេ នឹងនាំមកនូវភាពចលាចលក្នុងបញ្ហាអន្តរជាតិនានា។ លោក Sergei Lavrov ក៏បានលើកច្បាស់ថា បញ្ហានេះនឹងមិនអាចព្រមទទួលបានសម្រាប់អ៊ីរ៉ង់ស៊ីរី លីប៊ី យ៉េមែន និងកូរ៉េខាងជើងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ