រុស្ស៊ីព្រមាននឹងតបតវិញការដែលអាមេរិកដំណើរការ NMD

រុស្ស៊ីព្រមាននឹងតបតវិញការដែលអាមេរិកដំណើរការ NMD - ảnh 1
ប្រព័ន្ធការពារកាំជ្រួចរបស់អាមេរិកនៅមូលដ្ឋាន Deveselu ប្រទេសរ៉ូម៉ានី
(រូបថត៖lockheedmartin.com)

(VOVworld) - រុស្ស៊ីទើបនឹងបានព្រមានថា ប្រទេសនេះត្រូវបង្ខំឲ្យមានវិធានការ
តបតវិញដ៏សមស្របចំពោះការអនុវត្តប្រព័ន្ធការពារកាំជ្រួចជាតិ (NMD) របស់
អាមេរិកសំដៅទប់ស្កាត់ការរំលោភតុល្យភាពកម្លាំងនិងកាត់បន្ថយការខូចខាតខាង
សន្តិសុខជាតិ។ថ្លែងមតិនាថ្ងៃទី២៨ មិនា​នៅសិក្ខាសាលាស្ដីអំពីការរំសាយសព្វាវុធ
នោះ អនុប្រធានស្នងការកុលយុទ្ធ មេបញ្ជាការដ្ឋានបណ្ដាកម្លាំងប្រដាប់អាវុធរុស្ស៊ី
លោក​ Viktor Poznikhir សង្កត់ធ្ងន់ថា ក្រោយពីអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា
ប្រឆាំងកាំជ្រួចមីស៊ីល (ABM) នោះ រុស្ស៊ីបានបកស្រាយជាច្រើនលើកច្រើនសារអំពី
គ្រោះថ្នាក់នៃការបែកបាក់ស្ថិរភាពយុទ្ធសាស្ត្រដោយការអនុវត្ត NMD បង្កឡើង។
ការអនុវត្តប្រព័ន្ធនេះសំដៅបង្កើនបរិមាណកាំជ្រួចលើពិភពលោក ហើយធ្វើឲ្យផ្ទុះ
ឡើងការរត់ប្រណាំងខាងសព្វាវុធថ្មីមួយ។ជាពិសេស រុស្ស៊ីបាន ស្នើឲ្យដំណើរការ
វិភាគរួមអំពីហានិភ័យនិងការគំរាមកំហែងដើម្បីវាយតំលៃប្រព័ន្ធការពារកាំជ្រួច
ណាដែលសមស្រប ហើយមិនបង្កើតបុព្វបទសំរាប់ការរត់ប្រណាំងប្រដាប់អាវុធ។
ទន្ទឹមនឹងនោះ ម៉ូស្គូក៏បានស្នើឲ្យកសាងប្រព័ន្ធការពាររួមនៅទ្វីបអឺរ៉ុបរវាងរុស្ស៊ីនិង
អាមេរិកទៀតផង។ប៉ុន្តែ ការផ្ដើមគំនិតទាំងនេះរបស់រុស្ស៊ីត្រូវ បានបដិសេធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ