រុស្ស៊ីមិនទាន់ឃើញមាន​មូលដ្ឋានដើម្បី​​ពន្យាពេលកិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅនៅឡើយទេ

(VOVWORLD) - យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី ៥ ខែកក្កដា របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រហូតមកដល់ពេលនេះ ផ្នែកនៃកិច្ចព្រមព្រៀងដែលបានលើកឡើងពីការសន្យាចំពោះការនាំចេញរបស់រុស្ស៊ីមិនត្រូវបានអនុវត្តឡើយ។ ហេតុដូច្នេះ នាបច្ចុប្បន្នគ្មានមូលដ្ឋានគ្រឹះដើម្បីពន្យាពេលកិច្ចព្រមព្រៀងនេះឡើយ។
រុស្ស៊ីមិនទាន់ឃើញមាន​មូលដ្ឋានដើម្បី​​ពន្យាពេលកិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅនៅឡើយទេ - ảnh 1នាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ រង់ចាំឆ្លងកាត់ច្រកសមុទ្រ Bosphorus ពីឆ្នេរសមុទ្រ Yenikapi ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ រូបថត៖Reuters

នាបច្ចុប្បន្ន មិនទាន់មានមូលដ្ឋានដើម្បីពន្យាពេលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅនៅឡើយទេ។ យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី ៥ ខែកក្កដា របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រហូតមកដល់ពេលនេះ ផ្នែកនៃកិច្ចព្រមព្រៀងដែលបានលើកឡើងពីការសន្យាចំពោះការនាំចេញរបស់រុស្ស៊ីមិនត្រូវបានអនុវត្តឡើយ។ ហេតុដូច្នេះ នាបច្ចុប្បន្នគ្មានមូលដ្ឋានគ្រឹះដើម្បីពន្យាពេលកិច្ចព្រមព្រៀងនេះឡើយ។ មន្រ្តីរូបនេះបានឲ្យដឹងថា រុស្ស៊ីមិនទាន់ប្រកាសជាផ្លូវការអំពីការសម្រេចលើកិច្ចព្រមព្រៀងនេះទេ ហើយនឹងប្រកាស"នៅពេលវេលាសមស្រប" ។ បច្ចុប្បន្ន នៅមានពេលវេលាដើម្បីអនុវត្តកិច្ចព្រមព្រៀងទាក់ទិនដល់ការនាំចេញរបស់រុស្ស៊ី។

នាថ្ងៃដដែលនោះ អគ្គលេខាធិការសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) លោកស្រី Rebeca Grynspan បានឲ្យដឹងថា៖ “អង្គការសហប្រជាជាតិកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីធានាគំនិតផ្ដួចផ្ដើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក៏ដូចជាអនុស្សារណៈយោគយល់គ្នាដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការទទួលបានជីរបស់រុស្ស៊ី និងផលិតផលផ្សេងទៀតទៅកាន់ទីផ្សារសកលត្រូវបានពន្យាពេល។

កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅត្រូវបានពន្យាពេល ៣ដង ហើយតាមការពន្យាពេលថ្មីបំផុត កិច្ចព្រមព្រៀងនេះនឹងអស់សុពលភាពនៅថ្ងៃទី១៧ ខែកក្កដាខាងមុខ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងថា រុស្ស៊ីកំពុងពិចារណាលើការដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ប្រសិនបើឧបសគ្គចំពោះការនាំចេញស្បៀងអាហារនិងជីរបស់រុស្ស៊ីមិនត្រូវបានដោះស្រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ