រុស្ស៊ីមិនបានដាក់ការរំពឹងទុកលើការចរចាសន្តិភាពស៊ីរីនៅប្រទេសស្វីសទេ

(VOVworld)-នាថ្ងៃទី១៤តុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យ
ដឹងថា លោកគ្មានការរំពឹងទុកពិសេសណាមួយទៅលើរាល់ការចរចារសន្តិភាពស្តីពី
វិបត្តិនៅស៊ីរី ដែលបានប្រព្រឹត្តទៅនៅទីក្រុង Lausanne របស់ស្វីសនាចុងសប្តាហ៍នេះ
 ទេ ក្នុងកាលៈទេសៈដែលនៅបន្តកើតមានឡើងការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាដែរ។
 តាមគម្រោង រដ្ឋមន្ត្រីការបរទេស Lavrov នឹងជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស
 អាមេរិលោក John Kerry រួមទាំងអ្នកការទូតមួយចំនួនទៀតរបស់អង្គការសហប្រជា
 ជាតិនៅ Lausanne នាថ្ងៃទី១៥តុលា។​នេះជាកិច្ចចរចារលើកដំបូងស្តីពីស៊ីរី កិតតាំង
ពីវ៉ាស៊ីងតោនផ្អាកជាបណ្តោះអាសន្នកិច្ចចរចារទ្វេភាគីជាមួយម៉ូស្គូស្តីពីកិច្ចព្រម
ព្រៀង ឈប់បាញ់មួយនៅប្រទេសមជ្ឈឹមបូព៌ានេះនាដើមខែតុលាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ