រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាស៊ាន ក្នុងគោលនយោបាយឆ្ពោះទៅខាងកើត

(VOVWORLD) - លោក Kirill Barsky បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់បានឆ្លើយតបនឹងផលប្រយោជន៍របស់រុស្ស៊ី។
រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាស៊ាន ក្នុងគោលនយោបាយឆ្ពោះទៅខាងកើត - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្លែងមតិនៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៧។ (រូបថត៖ TTXVN)

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អំពីកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងស្ថានភាពថ្មី ឯកអគ្គរដ្ឋទូតទទួលបន្ទុកនៃក្រសួងការបរទេសរុស្ស៊ីប្រចាំនៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លោក Kirill Barsky បានអះអាងថា ទីក្រុងម៉ូស្គូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសមាជិកជួរមុខនៃអង្គការនេះ។

លោកឯកអគ្គរដ្ឋទូត Kirill Barsky បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន អាទិភាពចំពោះតំបន់អាស៊ីបានលេចឡើងយ៉ាងច្បាស់លាស់ជាង ពីព្រោះកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់បានឆ្លើយតបនឹងផលប្រយោជន៍របស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ