រុស្ស៊ីរួមជាមួយអ្នកជំនាញការអន្តរជាតិនឹងវិភាគប្រអប់ខ្មៅនៃយន្តហោះ Su 24


រុស្ស៊ីរួមជាមួយអ្នកជំនាញការអន្តរជាតិនឹងវិភាគប្រអប់ខ្មៅនៃយន្តហោះ Su 24 - ảnh 1
រុស្ស៊ីរួមជាមួយអ្នកជំនាញការអន្តរជាតិនឹងវិភាគប្រអប់ខ្មៅនៃយន្តហោះ Su 24 (Image: VNA)

(VOVworld) – នាថ្ងៃទី  ៨ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
ឲ្យដឹង ថា៖ ម៉ូស្គូបានរកឃើញប្រអប់ខ្មៅនៃយន្តហោះចំបាំង  Su-24 ដែល
ត្រូវកងទ័ពជើងអាកាសទួរគីបានបាញ់ទំលាក់នៅស៊ីរីនាខែវិច្ឆិកាកន្លងទៅ
ព្រមទាំងប្រទេសនេះនឹងរួមជាមួយអ្នកជំនាញការបរទេសវិភាគឧបករណ៍
នេះ។ ថ្លែងមតិនៅសន្និសីទកាសែតប្រធានាធិបតី Vladimir Putin បានស្នើរ
ឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Soigu បញ្ជាណែនាំភាគី
រុស្ស៊ី​ចាប់ផ្តើមវិភាគប្រអប់ខ្មៅនៃយន្តហោះជាមួយមជ្ឈដ្ឋានអ្នកវិភាគអន្តរ
ជាតិដើម្បីកំណត់ដ៏គ្រប់ដោយប្រុងប្រយ័ត្នរាល់បញ្ហា។ លោក Vladimir Putin
បានអះអាងថា៖ ការវិភាគប្រអប់ខ្មៅនឹងជួយរកឃើញផ្លូវហោះហើរក៏ដូចជា
ទីកន្លែងធ្លាក់របស់យន្តហោះចំបាំងពោលខាងលើដែលអានការ៉ានិងម៉ូស្គូ
នៅមានការខ្វែងគំនិតដ៏ជ្រាលជ្រៅ។ ប្រធានាធិបតីរុស្ស៊ីបានព្រមានថា៖
លទ្ធផលណាក៏ដោយនឹងមិនធ្វើឲ្យរុស្ស៊ីផ្លាស់ប្តូរទស្សនៈរបស់ខ្លួនស្តីពី
ទង្វើបង្ករឿងហេតុដែលរដ្ឋាភិបាលទួរគីបណ្តាលឡើងនោះឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ