រុស្ស៊ីលើកលក្ខខ័ណ្ឌអំពីជំនួបកំពូលជាមួយអ៊ុយក្រែន និងការនាំចេញគ្រាប់ធញ្ញជាតិ

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov បានលើកច្បាស់ថា ភាគី អ៊ុយក្រែនបានផ្លាស់ប្តូររបៀបអភិក្រម ដែលត្រូវបានប្រទេសនេះនាំចេញនៅក្នុងបណ្ដាការចរចាកាលពីថ្ងៃទី ២៩ មិនានៅទីក្រុងអ៊ីស្តង់ប៊ុល។
រុស្ស៊ីលើកលក្ខខ័ណ្ឌអំពីជំនួបកំពូលជាមួយអ៊ុយក្រែន និងការនាំចេញគ្រាប់ធញ្ញជាតិ - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu (ស្តាំ) (រូបថត៖ AFP/VNA)

នាថ្ងៃទី ៨ មិថុនា ក្នុងសន្និសីទសារព័ត៌មានក្រោយពីកិច្ចពិភាក្សាការងារជាមួយសមភាគីទួរគីលោក Mevlut Cavusoglu នៅទីក្រុងអង់ការ៉ា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានឲ្យដឹងថា ជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងប្រព្រឹត្តិទៅ ក្រោយពេលដំណើរការចរចារវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវបានបន្ត។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov បានលើកច្បាស់ថា ភាគី អ៊ុយក្រែនបានផ្លាស់ប្តូររបៀបអភិក្រម ដែលត្រូវបានប្រទេសនេះនាំចេញនៅក្នុងបណ្ដាការចរចាកាលពីថ្ងៃទី ២៩ មិនានៅទីក្រុងអ៊ីស្តង់ប៊ុល។ តាមនោះ អស់រយៈពេលជិត ២ ខែចាប់តាំងពេលដែលរុស្ស៊ីបានបញ្ជូនសេចក្តីព្រាងសន្ធិសញ្ញាតាក់តែងដោយខ្លួនឯងទៅកាន់ អ៊ុយក្រែនកាលពីពាក់កណ្ដាលខែមេសាមក ប៉ុន្តែភាគីរុស្ស៊ីនៅតែមិនទាន់ទទួលបានការឆ្លើយតបណាមួយពីប្រទេសជិតខាងនេះនៅឡើយ។

ចំពោះបញ្ហានាំចេញគ្រាប់ធញ្ញជាតិ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថា ដើម្បីផ្គគ់ផ្គង់គ្រាប់ធញ្ញជាតិ របស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកគឺត្រូវលុបចោលរាល់ទណ្ណកម្មទាំងផ្ទាល់ និងប្រយោលសំដៅលើទីក្រុងម៉ូស្គូ។ លោករូបនេះបានឲ្យដឹងថា វិធានការរឹតត្បិតក្នុងការផ្ដល់ធានារ៉ាប់រងបានបណ្ដាលឲ្យនាវាដឹកគ្រាប់ធញ្ញជាតិរុស្ស៊ីមិងអាចចូលចតនៅកំពង់ផែអឺរ៉ុបបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ