រុស្ស៊ីសង្កត់ធ្ងន់សំណូមពរជម្រុញកិច្ចចរចារនុយក្លេអ៊ែរ

រុស្ស៊ីសង្កត់ធ្ងន់សំណូមពរជម្រុញកិច្ចចរចារនុយក្លេអ៊ែរ - ảnh 1
អនុ រដ្ឋមន្ត្រីការបរទេស Sergei Ryabk(រូបថតៈ Reuters)


(VOVworld)-ក្នុងកាលៈទេសៈដែលកាលបរិច្ឆេទសម្រាប់កិច្ចចរចារពេញលេញ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងខិតជិតមកដល់ អ្នកចរចាររបស់រុស្ស៊ី អនុ
រដ្ឋមន្ត្រីការបរទេស Sergei Ryabkob បានឲ្យដឹងថា វឌ្ឍន៍ភាពនៃបណ្តាការ ចរចាររវាងតេហ៉េរ៉ង់ជាមួយប្រទេសមហាអំណាចកំពុងយឺតទៅៗ។ ទីភ្នាក់ងារ
សាព័ត៌មាន TASS របស់រុស្ស៊ី បានដកស្រង់ពាក្យសម្តីរបស់លោក Ryabkob ថា ខ្លឹមសារសម្រាប់ពិភាគ្សាក្នុងវងចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 ដែលកំពុង
ប្រព្រឹត្ត ទៅនៅអូទ្រីសគឺដូចគ្នានឹងវង់ចរចារមុននេះដែរ ពោលគឺនៅតែជាបញ្ហា
មិនទាន់បាន​ដោះស្រាយ ដូចជាបញ្ហាបន្ធូស្រាលឬលុបចោលបទដាក់ទណ្ឌកម្ម
ចំពោះអ៊ីរ៉ង់ និងការទាក់ទងផ្ទាល់ជាមួយមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម។
លោករូបនេះ បានឲ្យដឹងថែមទៀតថា បញ្ហា១ក្នុងចំណោមបញ្ហាដែលបានពិ
ភាគ្សាក្នុងថ្ងៃទី១២ គឺភាគីនានាបានព្រមព្រៀងគ្នាអំពីទីតាំងនិងពេលវេលា
សម្រាប់រៀបចំកិច្ចចរចារ រវាងរដ្ឋមន្ត្រីនៃប្រទេសទាក់ទិននានា។

        ក្នុងពេលជាមួយគ្នានោះ នៅក្រុង​វ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរ
ទេស អាមេរិក Jeffrey Rathke បានជឿជាក់ថា ភាគីនានានឹងទទួលបានកិច្ចព្រម
ព្រៀង ពេញលេញនាថ្ងៃទី៣០មិថុនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ