រុស្ស៊ីអំពាវនាវប្រទេសលោកខាងលិចគាំទ្រការជួបសន្ទនានៅភាគខាងកើតអ៊ុយក្រែន

រុស្ស៊ីអំពាវនាវប្រទេសលោកខាងលិចគាំទ្រការជួបសន្ទនានៅភាគខាងកើតអ៊ុយក្រែន - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថតៈ TTXVN)

(VOVworld)-ប្រទេសលោកខាងលិចកំពុងបំផ្លាញរាល់ឱកាសដោះស្រាយជំលោះ
 ដោយសន្តិវិធីនៅអ៊ុយក្រែនក្នុងបំណងកំចាត់ចោលសាធារណរដ្ឋ ប្រជាជន Donets
 និងសាធារណរដ្ឋប្រជាជន Lugansk ស្វ័យប្រកាស ចេញ ពីបណ្តាកិច្ចចរចា ខណៈ
ពេលដែលរុស្ស៊ីជាភាគីមួយក្នុងជំលោះនេះ។ រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី Sergei Lavrov
 បាននាំចេញសេចក្តីប្រកាសពោលខាងលើ នៅរដ្ឋសភារុស្ស៊ីនាថ្ងៃទី១៩វិច្ឆិកា។

       លោក Lavrov បានឲ្យដឹងថា តាមពិត បណ្តាកិច្ចព្រមព្រៀងដែលភាគីនានា
សម្រេចបាននៅទីក្រុង​ Minsk (បេឡារុស) នាខែកញ្ញាកន្លងទៅ មិនទាន់បានអនុ
វត្តឡើយ។ លោកក៏បានអំពាវនាវបណ្តាប្រទេសលោកខាង​លិចគាំទ្រជំនួបសន្ទនា
ផ្ទាល់រវាងរដ្ឋអំណាច Kiev និងភាគីប្រឆាំងនៅភាគ ខាងកើត សំដៅសម្រេចបាន
សន្តិភាពចីរភាពនិងភាពសម្របសម្រួលនៅ អ៊ុយក្រែន។

       ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseny Yatseniuk
នាថ្ងៃទី១៩វិច្ឆិកា បានបដិសេដលទ្ធភាពចរចារផ្ទាល់ជាមួយភាគី ប្រឆាំងនៅប្រ
ទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ