រុស្ស៊ីអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ Nagorno - Karabakh

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃទី ៤ ខែតុលា បានអំពាវនាវឱ្យមានការអនុវត្តបទឈប់បាញ់ជាបន្ទាន់មួយនៅតំបន់ Nagorno - Karabakh  ហើយបានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅក្នុងតំបន់នេះតាមរយៈអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) ។
រុស្ស៊ីអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ Nagorno - Karabakh - ảnh 1 ផ្សែងបានផ្ទុះឡើងបន្ទាប់ពីការផ្ទុះអាវុធនៅក្នុងជម្លោះរវាងកងកម្លាំង អាមេនីនិងអាហ្សែបៃហ្សង់នៅ Stepanakert រដ្ឋធានីនៃតំបន់ជម្លោះ Nagorno-Karabakh នៅថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២០ (រូបថត៖ AFP / VNA)

នៅក្នុងសេចក្តីប្រកាសមួយមួយបន្ទាប់ពីការធ្វើសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេនី លោក Zohrab Mnatsakanyan រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្តែងការព្រួយបារម្ភរបស់រុស្ស៊ីអំពីចំនួនជនស៊ីវិលរងរបួសនិងបាត់បង់ជីវិត កាន់ តែកើនឡើងក្នុងអំឡុងពេលប្រយុទ្ធគ្នានៅតំបន់ Nagorno - Karabakh ។

ប្រទេសរុស្ស៊ីក៏បានអំពាវនាវឱ្យមានបទឈប់បាញ់គ្នាក្នុងពេលឆាប់ៗនេះ ព្រមទាំងបញ្ជាក់ជាសារថ្មីម្តងទៀតនូវការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការជួយឧបត្ថម្ភដល់ភាគីជម្លោះ ដើម្បីដោះស្រាយជម្លោះទាំងនេះតាមផ្លូវការទូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ