រុស្ស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិកពន្យាពេលសន្ធិសញ្ញា New START

(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ ២០២០ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៧ ខែធ្នូនោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអំពាវនាវឱ្យសហរដ្ឋអាមេរិកពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ដែលគ្រោងនឹងផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខ។
រុស្ស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិកពន្យាពេលសន្ធិសញ្ញា  New START - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)

សូមបញ្ជាក់ថា New START រវាងរុស្ស៊ី និងអាមេរិកត្រូវបានមេដឹកនាំអាមេរិកនិងរុស្ស៊ីចុះហត្ថលេខានៅឆ្នាំ ២០១០ ហើយបានចូលជាធរមាននៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១១។ បណ្ដាមាត្រាក្នុងសន្ធិសញ្ញានេះបានកំណត់ថា ភាគីនីមួយៗនឹងកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងរយៈពេល ៧ ឆ្នាំ បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញានេះ ហើយបន្ទាប់មកចំនួនអាវុធសរុបនឹងមិនលើសពីតួរលេខដូចតទៅ៖ មីស៊ីលផ្លោងអន្តរទ្វីប មីស៊ីលផ្លោងលើនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ចំនួន ៧០០ ក៏ដូចជាក្បាលគ្រាប់មីស៊ីលចំនួន ១ ៥៥០ គ្រាប់ និងជើងទម្របាញ់មីស៊ីលចំនួន ៨០០ ដែលត្រូវបានដាក់ពង្រាយ និងមិនទាន់បានដាក់ពង្រាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ