រុស្ស៊ីអះអាង​បន្ត​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ

(VOVWORLD) - លោកបានអះអាងថា "ក្រោយពីលក្ខខ័ណ្ឌដែលបានកំណត់ដោយប្រធានាធិបតី លោក  Vladimir Putin ត្រូវបានឆ្លើយតប យើងខ្ញុំបានត្រៀមខ្លួនជាស្រេចពិចារណាលើជម្រើសផ្សេងៗ ដើម្បីបន្តផ្គត់ផ្គង់គ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារពិភពលោក"។
រុស្ស៊ីអះអាង​បន្ត​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ - ảnh 1រូបថត៖ aa.com.tr

រុស្ស៊ីបានត្រៀមខ្លួនជាស្រេចវិលត្រឡប់អនុវត្តន៍កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្នុងលក្ខខណ្ឌដែលមាត្រាចុងក្រោយត្រូវបានឆ្លើយតប។ ទន្ទឹមនឹងនេះ ម៉ូស្គូ បន្តនាំចេញស្បៀងអាហារដោយគិតគូរពីចំណាប់អារម្មណ៍របស់បណ្ដាប្រទេសដែលមានតម្រូវការ។ ខាងលើនេះគឺជាការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ីលោក Sergei Vershinin ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញក្នុងទីក្រុងម៉ូស្គូ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS អនុរដ្ឋមន្ត្រីលោក Vershinin បានលើកឡើងពីលក្ខខ័ណ្ឌមួយចំនួនរបស់រុស្ស៊ី ពោលគឺធានាការធ្វើចរាចរប្រកបដោយសុវត្ថិភាព និងអាចផ្ទៀងផ្ទាត់បានរបស់នាវាដែលចូលកំពង់ផែសមុទ្រខ្មៅ ប្រតិបត្តិការធម្មតានៃបំពង់បង្ហូរឧស្ម័ន amoniac Togliatti - Odessa តភ្ជាប់ឡើងវិញធនាគារកសិកម្មរុស្សី Rosselkhozbank ជាមួយប្រព័ន្ធ SWIFT ។ លោកបានអះអាងថា "ក្រោយពីលក្ខខ័ណ្ឌដែលបានកំណត់ដោយប្រធានាធិបតី លោក  Vladimir Putin ត្រូវបានឆ្លើយតប យើងខ្ញុំបានត្រៀមខ្លួនជាស្រេចពិចារណាលើជម្រើសផ្សេងៗ ដើម្បីបន្តផ្គត់ផ្គង់គ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារពិភពលោក"។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីការទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា "នាបច្ចុប្បន្ន មិន មានទំនាក់ទំនងណាមួយអំពីជម្រើសសម្រាប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនេះឡើយ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ