លោក Ban Ki-moon និងលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

លោក Ban Ki-moon និងលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
លោក Ban Ki-moon និងលោកជំទាវក្នុងដំណើរទស្សនកិច្ចនៅវៀតណាម
នាឆ្នាំ២០១០(រូបថត៖Reuters)

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អគ្គលេខាធិការអ.ស.បលោក Ban Ki-moon និងលោកជំទាវបានអញ្ជើញមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២២ដល់ទី២៣ ឧសភា។ក្នុងរយៈពេល
ស្នាក់នៅវៀតណាម លោក Ban Ki-moon នឹងជួបចរចារជាមួយប្រធាន រដ្ឋវៀតណាម
លោក Truong Tan Sang ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និង
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទី១នៃទិវាបង្កើតមជ្ឈ មណ្ឌលរក្សាសន្តិភាពអ.ស.បនៅ
វៀតណាម និងជួបសំណេះសំណាលជាមួយ និស្សិត កម្មាភិបាលនៃវិទ្យាស្ថានការ
ទូតវៀតណាមទៀតផង។

ក្នុងឱកាសនេះ ក្រោយផ្នែកព័ត៌មាន សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ អត្ថបទសរសេររបស់អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមដែលមានចំណងជើងថា “បង្កើនទំនាក់ទំនងរវាងវៀតណាមនិងអ.ស.ប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ