លោក Bashar al-Assad ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅស៊ីរី

លោក Bashar al-Assad ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅស៊ីរី - ảnh 1
លោក Bashar al-Assad ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅស៊ីរី
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៤ មិថុនា ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការបរស់ស៊ីរី SANA បានដកស្រង់សេចក្តីប្រកាសរបស់ប្រធានរដ្ឋសភាស៊ីរី លោក Mohammad Lahham
ឲ្យដឹងថា៖ លោក Bashar al-Assad ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានា ធិបតីនៅប្រទេសនេះ នាថ្ងៃទី ៣ មិថុនា កន្លងទៅ​ដោយមានសម្លេងគាំទ្រចំនួន
៨៨.៧%។ បេក្ខជន Hassan al-Nouri ទទួលបានសម្លេងគាំទ្រ ៤.៣% និង លោក
Maher al-Hajjar ទទួលបានសម្លេងគាំទ្រ ៣.២% តែប៉ុណ្ណេះ។ ក្នុងពេលនោះ តុលាកា ធម្មនុញ្ញកំពូលរបស់ស៊ីរីបានប្រកាសថា៖ អត្រាអ្នកបោះឆ្នោតចូលរួមការបោះឆ្នោត
នេះ ទទួលបាន ៧៣.៤២% ដោយមិនអើពើដល់ការដែល ភាគីប្រឆាំងនៅស៊ីរី
ព្រមានវាយ ប្រហារនិងអំពាវនាវឲ្យប្រជាជនមិនទៅបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ