លោក Le Hong Anh សមាជិក​ការិយាល័យនយោបាយជួបធ្វើការជាមួយថ្នាក់ដឹកនាំ​ខេត្ត Ha Giang

(TTXVN)_នាថ្ងៃទី ១៧ តុលា លោក Le Hong Anh សមាជិក​ការិយាល័យនយោ
បាយ  អចិន្ត្រៃយ៏  គណះកម្មាធិការលេខា ប្រធានក្រុមការងារពិនិត្យមើលការ ដឹក នាំ បញ្ជាណែនាំ អនុវត្តសារចរ លេខ ០៣ របស់​ការិយាល័យនយោបាយ អំពីការ៖ 
“ បន្តជំរុញខ្លាំង ការរៀនសូត្រ ​និងធ្វើតាម​គំរូ សិលធ៌ម លោកប្រធានហូជីមិញ “ បានជួបធ្វើការជាមួយ ​ថ្នាក់ដឹកនាំ​ខេត្ត Ha Giang (ភាគខាងជើងវៀតណាម)។ បន្ទាប់
ពីបានស្ដាប់​ការរាយការណ៍ របស់ថ្នាក់ដឹកនាំខេត្ត Ha Giang លោក Le Hong Anh បានវាយតំលៃយ៉ាងខ្ពស់ នូវរាល់លទ្ធផល ដែលបក្សភាគ និង ប្រជាជននៃបណ្ដាជន
ជាតិ ខេត្ត Ha Giang ទទួលបាន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ​កសាងជនបទថ្មី កាត់បន្ថយ ភាពក្រីក្រ…។ល។ ស្តីអំពីការអនុវត្តសារចរ លេខ ០៣ លោក Le Hong Anh បានកត់
សម្គាល់ រាល់ខ្លឹមសារ​ការងារ ​ក៏ដូចជា របៀបធ្វើល្អ រូបសណ្ឋានគំរូ ក្នុងការ ជំរុញខ្លាំង  ការរៀនសូត្រ និងធ្វើតាមគំរូសិលធ៌មលោកប្រធានហូជីមិញនៅខេត្ត Ha Giang។ 
លោក Le Hong Anh ក៏បានស្នើ ថា៖ ក្នុងរយះពេលខាងមុខនេះ Ha Giang ត្រូវប្រមូលផ្តុំ  បញ្ជាណែនាំ អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ  ២០១២ប្រកបដោយជោគជ័យ  បន្តអនុវត្តយ៉ាងម៉ត់ចត់ ការទិតៀននិង ស្វ័យទិតៀន ក្នុងបក្សភាគ​៕

លោក Le Hong Anh សមាជិក​ការិយាល័យនយោបាយជួបធ្វើការជាមួយថ្នាក់ដឹកនាំ​ខេត្ត Ha Giang - ảnh 1
លោក Le Hong Anh សមាជិក​ការិយាល័យនយោបាយជួបធ្វើការជាមួយ
ថ្នាក់ដឹកនាំ​ខេត្ត Ha Giang(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ