លោក Sepp Blatter ជាប់ជាថ្មីម្តងទៀតប្រធាន FIFA អាណត្តិទី៥


(VOVworld)-នៅក្នុងកិច្ចប្រជុំរបស់មហាសន្និបាតសហព័ន្ធបាល់ទាត់ពិភពលោក
 (FIFA)នាថ្ងៃទី២៩ឧសភា នៅក្រុង Zurich របស់ស្វីស លោក Sepp Blatter បាន ជាប់ឆ្នោតថ្មីម្តងទៀតជាប្រធាន FIFA អាណតិ្តទី៥បន្តបន្ទាប់។ ក្នុងការបោះឆ្នោត
 ជ្រើសរើសថ្នាក់ដឹកនាំស្ថាប័នបាល់ទាត់ដែលមាន​ឥទ្ធិពលបំផុតលើពិភពលោក
 លោក​ Sepp Blatter ទទួលបានសម្លេងគាំទ្រចំនួន១៣៣ ខណៈដែល គូប្រជែង របស់លោកព្រះទាយាទ Jordan Ali bin al Husein ទទួលបានសម្លេងគាំទ្រតែ ៧៣
តែប៉ុណ្ណោះ។ លោក Sepp Blatter រួមដំណើរជាមួយ FIFA រយៈពេល៤០ឆ្នាំ និង
ក្លាយទៅជាប្រធាន FIFA ចាប់ពីឆ្នាំ១៩៩៨។​ថ្លែងមតិក្រោយពេលជាប់ឆ្នោត លោក
Sepp Blatter បានប្រកាសថា អាយុកាលមិនមែនជាបញ្ហាសំខាន់ឡើយ និងសន្យា
ថាដឹកនាំ FIFA ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ