លើកកំពស់ឋានៈ និងពាណិជ្ជសញ្ញាផ្លែស្វាយ Dong Thap នៅលើទីផ្សារ

(VOVWORLD) - ពិធីបុណ្យនេះសំដៅលើកតម្កើងផ្នែកទំនិញផ្លែស្វាយ និងផលិតផលកែច្នៃពីផ្លែស្វាយ រួមចំណែកពង្រីកតម្លៃវប្បធម៌ សេដ្ឋកិច្ច ផ្សព្វផ្សាយទេសចរណ៍ និងបង្កើតរូបភាពតំបន់ ក៏ដូចជាពង្រីកទីផ្សារលក់ផ្លែស្វាយក្នុងប្រទេស និងនាំចេញផងដែរ។
លើកកំពស់ឋានៈ និងពាណិជ្ជសញ្ញាផ្លែស្វាយ Dong Thap នៅលើទីផ្សារ - ảnh 1លើកកំពស់ឋានៈ និងពាណិជ្ជសញ្ញាផ្លែស្វាយ Dong Thap នៅលើទីផ្សារ

ពិធីបុណ្យផ្លែស្វាយ Dong Thap ឆ្នាំ ២០២៣ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ មេសា ដល់ថ្ងៃទី ១ ឧសភា នៅទីក្រុង Cao Lanh ដោយប្រធានបទ " ផ្លែស្វាយ Dong Thap  - លើកកំពស់ឋានៈ"។ ពិធីបុណ្យនេះសំដៅលើកតម្កើងផ្នែកទំនិញផ្លែស្វាយ និងផលិតផលកែច្នៃពីផ្លែស្វាយ រួមចំណែកពង្រីកតម្លៃវប្បធម៌ សេដ្ឋកិច្ច ផ្សព្វផ្សាយទេសចរណ៍ និងបង្កើតរូបភាពតំបន់ ក៏ដូចជាពង្រីកទីផ្សារលក់ផ្លែស្វាយក្នុងប្រទេស និងនាំចេញផងដែរ។

ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃតី ១២ មេសា នោទីក្រុង Cao Lanh ខេត្ត Dong Thap ប្រធានមន្ទីរឧស្សាហពាណិជ្ជកម្ម Dong Thap លោក Nguyen Huu Dung បានឲ្យដឹងថា៖ “ពិធីបុណ្យនេះសំដៅបង្កលក្ខណៈងាយស្រួលសហការជាមួយសហគ្រាស ដើម្បីជំរុញខ្លាំងផលិតកម្ម ធ្វើអាជីវកម្ម ទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនក្នុងការកែច្នៃ និងនាំចេញផ្លែស្វាយ។ នេះគឺជាឱកាសផ្សព្វផ្សាយពាណិជ្ជសញ្ញា ជាពិសេសគឺផលិតផលរបស់ខេត្តដល់អតិថិជនទាំងជាតិ និងអន្តរជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ