លើកកំពស់តួនាទីរបស់វប្បធម៌ចំពោះការអភិវឌ្ឍន៍ចីរភាពរបស់សហគមន៍អាស៊ាន

(VOVworld)-លើកកំពស់តួនាទីនៃវប្បធម៌ចំពោះការអភិវឌ្ឍន៍ចីរភាពរបស់សហគមន៍
អាស៊ាន។ នេះជាប្រធានបទនៃសន្និសីទរដ្ឋមន្រ្តីវប្បធម៌អាស៊ានលើក ទី៦ (AMCA-6) ដែលប្រារព្ធឡើងនាព្រឹកថ្ងៃ១៩មេសានៅទីក្រុង Hue (ភាគ កណ្តាលវៀតណាម)។ ចូលរួមក្នុងសន្និសីទនេះ មានឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងការបរទេស
វៀតណាម លោក Pham Binh Minh អគ្គលេខាធិការ អាស៊ានលោក​Le Luong Minh រដ្ឋមន្រ្តីក្រសួងវប្បធម៌និងប្រធានប្រតិភូនៃបណ្តាប្រទេស អាស៊ានរួមទាំងតំណាង
ជប៉ុន។

លើកកំពស់តួនាទីរបស់វប្បធម៌ចំពោះការអភិវឌ្ឍន៍ចីរភាពរបស់សហគមន៍អាស៊ាន - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក
Pham Binh Minh (រូបថតៈthanhnien.com )

        ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh
បានអះអាងថា វប្បធម៌-សង្គមជាសរសរទ្រូងដ៏មានសារៈសំខាន់ក្នុងជោគជ័យរួម របស់បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ តាមរយៈបណ្តាយន្តការសហ ប្រតិបត្តិការលើវិស័យវប្បធម៌ បណ្តាប្រទេសបានមានសេចក្តីសម្រេចចិត្តយុទ្ធ
សាស្រ្តអំពីវប្បធម៌ សិល្បៈ សំដៅរួមចំណែកអភិរក្សនិងលើកដំកើងបេតិកភ័ណ្ឌ
វប្បធម៌អាស៊ាន ពីនោះបង្កើនការយល់ដឹងរបស់ប្រជាជនអំពីខឿនវប្បធម៌ពហុ
បែប ពិសេសរបស់អាស៊ាន។ លោក Pham Binh Minh ចាត់ទុកថា៖

        “និយាយដល់តួនាទីរបស់វប្បធម៌ចំពោះការអភិវឌ្ឍន៍ចីរភាពរបស់សហគមន៍
អាស៊ាន គឺត្រូវនិយាយដល់ការឆ្លៀតយកតួនាទីរបស់ចំណេះដឹង វិទ្យាសាស្រ្ត
បច្ចេកវិទ្យា និងបណ្តារូបភាពសិល្បៈចូលក្នុងគោលដៅ លើកកំពស់គុណភាព ជីវភាពរស់នៅខាងស្មារតីនិងខាងសម្ភារៈរបស់ប្រជាជនអាស៊ាន។ប្រកាសនេះ នឹងបង្កើតឡើងគ្រឹះស្ថានដើម្បីកសាងអត្តសញ្ញាណអាស៊ាន ស្មារតីអាស៊ាន និងសាមគ្គីភាពក្នុងអាស៊ាន”។

    នេះជាលើកដំបូងហើយដែលវៀតណាមរៀបចំសន្និសីទរដ្ឋមន្រ្តីទទួលបន្ទុក
ប្បធម៌ សិល្បៈនៃបណ្តាប្រទេសអាស៊ាន និងសន្និសីទទាក់ទិននានាជាមួយបណ្តា
ដៃគូរ។ សន្និសីទ AMCA -6 និងសន្និសទពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅក្នុងរយៈ
ពេល២ថ្ងៃ គឺថ្ងៃទី១៩និង២០មេសាឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ