លើកកំពស់ប្រសិទ្ធិភាពការងារកិច្ចការបរទេសប្រជាជនក្នុងស្ថានភាពថ្មី

លើកកំពស់ប្រសិទ្ធិភាពការងារកិច្ចការបរទេសប្រជាជនក្នុងស្ថានភាពថ្មី - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN)


(VOVworld)-នាព្រឹកថ្ងៃទ៣១ឧសភានៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ច
ការ បរទេសមជ្ឈឹមបក្សកុម្មុនិស្តវៀតណាមបានរៀបចំសន្និសីទហ្វឹកហាត់កិច្ច
ការ បរទេសប្រជាជនឆ្នាំ២០១៦។​នេះជាវគ្គហ្វឹកហាត់បំពាល់ចំណេះវិជ្ជាកិច្ចការ បរទេសសម្រាប់កម្មាភិបាលកំពុងបំពេញការងារទំនាក់ទំនងកិច្ចការបរទេសប្រ
ជាជននៃរណសិរ្សមាតុភូមិវៀតណាម សំដៅជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេច
ចិត្ត របស់បក្សកុម្មុយនិស្តវៀតណាមលើកទី១២ ស្តីពីគោលមាគ៌ា គោលនយោ
បាយ កិច្ចការបរទេសនិងបន្តអនុវត្តការផ្តួចផ្តើមគំនិតលើកកំពស់គុណភាពកម្មា
ភិបាល បំពេញការងារកិច្ចការបរទេស។ នៅសន្និសីទនេះដែរ តំណាងនានាបាន
ផ្ទៀង ស្តាប់នូវប្រធានបទមួយចំនួន ដែលក្នុងនោះស្តីពីស្ថានភាពពិភពលោក
តំបន់ ការងារកិច្ចការបរទេសរបស់បក្ស រដ្ឋ និងឱកាស ការសាកល្បងខណៈ
ដែលវៀត ណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ី
ហ្វិក (TPP) ជាដើម។ លោក Tran Dac Loi អនុប្រធានគណៈកម្មាធិការកិច្ចការ
បរទេសមជ្ឈឹមបានឲ្យ ដឹងថា៖

“គោលដៅនៃវគ្គហ្វឹកហាត់លើកនេះ គឺជ្រួតជ្រាប អនុវត្តគោលមាគ៌ា គោលនយោ​បាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋនាដំណាក់កាលខាងមុខ។ ទន្ទឹមជាមួយគ្នា នោះគឺដើម្បីអនុវត្តសារាចរលេខ០៤របស់គណៈលេខាធិការមជ្ឈឹមស្តីពី “បន្តការ ផ្លាស់ប្តូរថ្មីនិងលើកកំពស់ប្រសិទ្ធិភាពការងារកិច្ចការបរទេសប្រជាជនក្នុងស្ថាន ភាពថ្មី”សំដៅបំពាក់បំប៉នចំណេះវិជ្ជាជួយថ្នាក់ដឹកនាំនិងកម្មាភិបាលកំពុងបំពេញ
ការ ងារកិច្ចការបរទេសប្រជាជន។ តាមនោះរួមចំណែកលើកកំពស់ប្រសិទ្ធិភាពនៃ កិច្ចការបរទេសប្រជាជន បម្រើផលប្រយោជន៍ជាតិក្នុងស្ថានភាពថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ